នៅថ្ងៃចន្ទនេះ សាលារៀនមួយចំនួន នៅប្រទេសកម្ពុជា បានបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី២ បន្ទាប់ពីបានផ្អាកដំណើរការអស់រយៈពេលជាង ៦ ខែ។ នៅរាជធានីភ្នំពេញ គេឃើញសិស្សវិទ្យាល័យគ្រប់រូប ត្រូវពាក់ម៉ាស់ ត្រូវឆ្លងកាត់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ និងពិនិត្យសីតុណ្ហភាព មុននឹងអនុញ្ញាតឲ្យចូលក្នុងថ្នាក់រៀន។ ដោយឡែកនៅក្នុងថ្នាក់រៀន សិស្សនីមួយៗត្រូវបានតម្រូវឲ្យអង្គុយរក្សាគម្លាតពីគ្នាយ៉ាងតិច ២ម៉ែត្រ ហើយចំនួនសិស្សក្នុងថ្នាក់រៀន ត្រូវមានចំនួនមិនលើសពី ១៥នាក់ ទៅ ២០នាក់។ ទាំងអស់នេះ គឺជាវិធានការចាំបាច់មួយចំនួនដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ឱ្យសាលារៀនត្រូវអនុវត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ ១៩។ យោងតាមក្រសួងអប់រំ យុវជន និងកីឡា ការបើកដំណើរការសាលារៀនឡើងវិញ ធ្វើឡើងសម្រាប់តែថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សារដ្ឋ។ បន្ថែមលើនេះ ដោយសារអត្រាឆ្លងមានកម្រិតទាប សាលារៀននៅក្នុងខេត្តចំនួន៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការគ្រប់កម្រិតសិក្សាតាំងពីថ្នាក់១ ដល់ទី១២៕
កម្រងរូបភាព៖ សាលារៀននៅកម្ពុជាបើកដំណើរឡើងវិញក្នុងដំណាក់កាលទី២ ក្រោយផ្អាកជាង៦ខែ

១
សិស្សវិទ្យាល័យពាក់ម៉ាស់ដើរកាត់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ដែលជាមធ្យោបាយមួយសាលារៀននៅរាជធានីភ្នំពេញអនុវត្ត ខណៈរដ្ឋាភិបាលអនុញ្ញាតឲ្យសាលារៀននៅទូទាំងប្រទេសកម្ពុជាដំណើរការឡើងវិញ នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០។

២
សិស្សវិទ្យាល័យពាក់ម៉ាស់កំពុងពិនិត្យសីតុណ្ហភាព ក្រោយពីបានមកដល់សាលារៀនមួយ នៅរាជធានីភ្នំពេញ ខណៈរដ្ឋាភិបាលអនុញ្ញាតឲ្យសាលារៀននៅទូទាំងប្រទេសដំណើរការឡើងវិញ ក្នុងអំឡុងវិបត្តិជំងឺកូវីដ ១៩ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០។

៣
សិស្សវិទ្យាល័យកំពុងអង្គុយរៀនក្នុងថ្នាក់ ដោយមានការរក្សាគម្លាតពីគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា នៅរាជធានីភ្នំពេញ ខណៈរដ្ឋាភិបាលអនុញ្ញាតឲ្យសាលារៀននៅទូទាំងប្រទេសដំណើរការឡើងវិញ ក្នុងអំឡុងវិបត្តិជំងឺកូវីដ ១៩ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០។

៤

៥
សិស្សវិទ្យាល័យពាក់ម៉ាស់កំពុងពិនិត្យសីតុណ្ហភាព ក្រោយពីបានមកដល់សាលារៀនមួយ នៅរាជធានីភ្នំពេញ ខណៈរដ្ឋាភិបាលអនុញ្ញាតឲ្យសាលារៀននៅទូទាំងប្រទេសដំណើរការឡើងវិញ ក្នុងអំឡុងវិបត្តិជំងឺកូវីដ ១៩ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០។

៦
សិស្សវិទ្យាល័យពាក់ម៉ាស់ ដើរកាត់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគដែលជាវិធានការមួយដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ខណៈរដ្ឋាភិបាលអនុញ្ញាតឲ្យសាលារៀននៅទូទាំងប្រទេសដំណើរការឡើងវិញ ក្នុងអំឡុងវិបត្តិជំងឺកូវីដ ១៩ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០។

៧