ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ ពលរដ្ឋនៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់

នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គេឃើញប្រជាពលរដ្ឋជាច្រើនបានចេញទៅបោះឆ្នោតទាំងព្រឹកព្រលឹម សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលមានគណបក្សនយោបាយសរុបចំនួន ១៧ ចូលរួមប្រកួតប្រជែង។ អ្នកបោះឆ្នោតមួយចំនួនដែលវីអូអេបានសម្ភាសន៍ បានឲ្យដឹងថា ពួកគេរីករាយនឹងចូលរួមការបោះឆ្នោតលើកនេះ ដែលមានការរៀបចំឡើងដោយមានរបៀបរៀបរយ។ ការិយាល័យបោះឆ្នោត នឹងចាប់ដំណើរការរហូតដល់ម៉ោង ៣ រសៀល៕


XS
SM
MD
LG