ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព VOA​៖ «អតីត​មន្ត្រី​ខ្មែរក្រហម​ដែល​រួច​ពីក្តីក្តាំ និង​បន្តនៅ​ជាប់​បទប្រកាន់​នៅ​សាលាក្តី​ខ្មែរ​ក្រហម​»

​អតីតកម្មាភិបាលខ្មែរបីរូបគឺ អ្នកស្រីអ៊ឹម ចែម លោក​អោ អាន និង​លោកមាស មុត​ ​បាន​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ជីវិត​ខុសៗគ្នា។ អ្នកស្រី​អ៊ឹម ចែម​ អតីតចៅហ្វាយស្រុក​ព្រះនេត្រ​ព្រះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​បានន​រួច​ពី​បទ​ចោទ​ប្រកាន់​រឿង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ បាន​ក្លាយ​ជា​គ្រិស្ត​សាសនិក​ ខណៈដែល​លោកអោ អាន​ ​អតីត​អនុ​លេខា​ភូមិភាគ​កណ្ដាល ​និង​ជា​លេខា​តំបន់​៤១​ក្នុង​សម័យ​ខ្មែរក្រហម​បាន​បន្តជឿលើកម្មផល​តាម​ព្រះ​ពុទ្ធសាសនា។ លោក​អោ អាន​ ស្នើ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទប្រកាន់លើ​រូប​លោក​ ដោយ​លោក​អះអាង​ថា​ លោក​មិន​ជាប់​ពាក់​ព័ន្ធ​នឹងឧក្រិដ្ឋ​កម្មណាមួយ​នោះ​ទេ។ ចំណែក​លោក​មាស មុត​ អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​របស់​សម័យ​ខ្មែរ​ក្រហម​ ក៏នៅ​មិន​ទាន់​ជ្រះស្រឡះ​ពី​សាលាក្តីខ្មែរក្រហម​នោះទេ។ រឿង​ក្តីរបស់​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​រូបនេះ​ ក៏ស្ថិត​នៅ​ក្នុងស្ថានភាព​មិនច្បាស់​លាស់​ផងដែរ។ ​

XS
SM
MD
LG