ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ លោកស្រី Kate Webb អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​ឆ្នើម​ក្នុង​សម័យ​សង្គ្រាម​វៀតណាម

លោកស្រី Kate Webb គឺជា​នាយក​ទីភ្នាក់ងារ​ព័ត៌មាន​(UPI)​ប្រចាំ​ទីក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​១៩៧០ បន្ទាប់​ពី​លោកស្រី​បាន​រាយការណ៍​ពី​សង្គ្រាម​នៅ​វៀតណាម​ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៧ និង​ឆ្នាំ​១៩៦៩។ កាល​ពី​ថ្ងៃទី៧ ខែ​មេសា ឆ្នាំ​១៩៧១ លោកស្រី Kate Webb ត្រូវបាន​ទាហាន​វៀតណាម​ខាង​ជើង​នៅ​កម្ពុជា​ចាប់​ខ្លួន។ លោកស្រី​បាន​បំពេញ​ការងារ​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង (Agence France-Presse) រហូត​ដល់​លោកស្រី​ចូល​និវត្តន៍​កាលពី​ឆ្នាំ២០០១។ លោកស្រី​ត្រូវបាន​ចាត់ទុក​ជា​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​ស្ត្រី​ដ៏​ឆ្នើម​ម្នាក់អំ​ពី​សង្គ្រាម​នៅ​វៀតណាម។ លោកស្រី​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០០៧​ក្នុង​វ័យ​៦៤ឆ្នាំនៅ​ប្រទេស​អូស្ត្រាលី៕

XS
SM
MD
LG