គណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីព្រឹកថ្ងៃអាទិត្យទី២២ ខែឧសភា នេះបានបើកក្បួនឃោសនាគណបក្សរបស់ខ្លួន ដោយមានអ្នកចូលរួមគាំទ្រប្រមាណជាង៣០០នាក់ជួបជុំគ្នានៅសង្កាត់ព្រែកហូរក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានបក្ស បានថ្លែងបើកយុទ្ធនាការឃោសនានេះដោយខ្លី ដោយអំពាវនាវឲ្យអ្នកគាំទ្រព្រះអង្គទៅបោះឆ្នោត។ គណបក្សនេះចូលប្រឡូកក្នុងនយោបាយកម្ពុជាជាង៤០ឆ្នាំ ហើយបច្ចុប្បន្នគណបក្សនេះបានចុះឈ្មោះបេក្ខជនឈរឈ្មោះរបស់ខ្លួននៅឃុំសង្កាត់ចំនួន ៦៨០។ កាលពីការបោះឆ្នោតឃុំសង្កាត់អាណត្តិមុន នៅឆ្នាំ២០១៧ គណបក្សនេះពុំឈ្នះបានកៅអីមេឃុំឬចៅសង្កាត់ទេ ប៉ុន្តែទទួលបានកៅអីក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ២៨អាសនៈ ក្នុងចំណោម ១១ ៥៧២ អាសនៈទូទាំងប្រទេស៕
កម្រងរូបភាព៖ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចបើកក្បួនឃោសនាបោះឆ្នោតដោយមានវត្តមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានបក្ស

១
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានចូលរួមដង្ហែក្បួនឃោសនាការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នៅក្រុងតាខ្មៅ នៃខេត្តកណ្តាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

២
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងក្រុមអ្នកគាំទ្រគណបក្សព្រះអង្គ នៅក្នុងក្បួនរៀបចំដង្ហែឃោសនាការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៣
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានចូលរួមដង្ហែក្បួនឃោសនាការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នៅក្រុងតាខ្មៅ នៃខេត្តកណ្តាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

៤
ទិដ្ឋភាពទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលមាន ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្ស នៅក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

៥

៦

៧

៨
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិក ផ្តល់បទសម្ភាសដល់វីអូអេ នៅក្បួនឃោសនាការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នៅក្រុងតាខ្មៅ នៃខេត្តកណ្តាល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)