លោក គួជ មាលីវ គឺជាជនភៀសខ្លួនខ្មែរម្នាក់ ដែលបានរត់ភៀសខ្លួនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ទៅរស់នៅក្នុងជំរំ Minh Tan 1 ឬដែលត្រូវបានស្គាល់ថាជាជំរំ 979A នៅប្រទេសវៀតណាម នៅឆ្នាំ ១៩៧៩។ មុនរបបខ្មែរក្រហមចូលកាន់កាប់ប្រទេស លោក មាលីវ គឺជានិស្សិតខាងឱសថសាស្ត្រនៅមហាវិទ្យាល័យវត្តភ្នំ និងនិស្សិតភាសាអង់គ្លេសនៅសាលាឯកជនមួយ ឈ្មោះ Michelet។
នៅជំរំ Minh Tan 1 លោក មាលីវ បានក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសដល់ជនភៀសខ្លួនខ្មែរដទៃទៀត។ ក្រោយពីបានរស់នៅជំរំនេះបានរយៈពេល ១០ឆ្នាំ លោក គួជ មាលីវ និងក្រុមគ្រួសារ បានទទួលសិទ្ធិធ្វើអន្តោប្រវេសន៍ទៅរស់នៅក្នុងទីក្រុង Montreal ប្រទេសកាណាដា។
លោក គួជ មាលីវ បានឲ្យដឹងថា ជំរំនេះត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលវៀតណាម ដោយមានក្រុមប្រឹក្សាភិបាលគ្រប់គ្រងជាជនភៀសខ្លួនខ្មែរ ដែលមើលការខុសត្រូវលើដំណើរការប្រចាំថ្ងៃក្នុងជំរំ ហើយរាយការណ៍ជូនរដ្ឋាភិបាលវៀតណាម។ លោកបានបន្ថែមថា នៅជំរំនេះ ជនភៀសខ្លួនខ្មែរភាគច្រើនទទួលបានសេរីភាពក្នុងការធ្វើដំណើរ បើធៀបនឹងជនភៀសខ្លួនខ្មែរដទៃទៀត ដែលរស់នៅក្នុងជំរំជនភៀសខ្លួននៃប្រទេសថៃ។
ក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោក (World Refugee Day) ដែលប្រារព្ធធ្វើឡើងនៅរាល់ថ្ងៃទី២០ ខែមិថុនា លោក គួជ មាលីវ បានចែករំលែករូបថតដ៏កម្រមួយចំនួនដែលបង្ហាញពីទិដ្ឋភាពខ្លះៗនៃការរស់នៅរបស់ជនភៀសខ្លួនខ្មែរជាច្រើននាក់ នៅជំរំ Minh Tan 1 ក្នុងប្រទេសវៀតណាម៕