លោកជំទាវ Melania Trump បន្តដំណើរទស្សនកិច្ចរបស់លោកស្រីនៅទ្វីបអាហ្រ្វិក ក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃទី០៥ ខែតុលាកន្លងទៅនេះ ដោយលោកស្រីបានសង្កត់ធ្ងន់ពីកិច្ចប្រឹងប្រែងអភិរក្សសត្វព្រៃ។ លោកស្រីបានធ្វើទស្សនកិច្ចនៅឧទ្យានជាតិក្នុងរដ្ឋធានីណៃរ៉ូប៊ី ដើម្បីទទួលជ្រាបពីយុទ្ធសាស្រ្ត ដែលប្រទេសកេនយ៉ាកំពុងធ្វើឡើង ដើម្បីអភិរក្សសត្វដំរី និងសត្វរមាស។ បន្ទាប់មក លោកស្រី Melania Trump បានទៅធ្វើទស្សនកិច្ចនៅមន្ទីរកុមារកំព្រាមួយ។
កម្រងរូបភាព VOA៖ ដំណើរទស្សនកិច្ចរបស់លោកស្រី Melania Trump នៅប្រទេសកេនយ៉ា
- VOA English

១
លោកស្រី Melania Trump បំបៅទឹកដោះឲ្យកូនដំរីមួយក្បាលនៅកន្លែងចិញ្ចឹមដំរីក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

២
លោកស្រី Melania Trump លេងជាមួយកូនដំរីមួយក្បាលនៅកន្លែងចិញ្ចឹមដំរីក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

៤
លោកស្រី Melania Trump គយគន់ទេសភាពនៅឧទ្យានជាតិណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

៥
លោកស្រី Melania Trump មើលសេះបង់កង់នៅឧទ្យានជាតិណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

៦
លោកស្រី Melania Trump ថតរូបជាមួយទូរសព្ទដៃ អំឡុងពេលទស្សនកិច្ចទ្យានជាតិណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

៧
លោកស្រី Melania Trump ដើរជាមួយកុមារដែលកំពុងច្រៀង ខណៈដែលលោកស្រីធ្វើទស្សនកិច្ចនៅមណ្ឌលកុមារកំព្រា Nest Orphanage ក្នុងក្រុង Limuru ប្រទេសកេនយ៉ា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

៨
លោកស្រី Melania Trump បីទារកមួយ ខណៈពេលលោកស្រីធ្វើទស្សនកិច្ចនៅមណ្ឌលកុមារកំព្រា Nest Orphanage ក្នុងក្រុង Limuru ប្រទេសកេនយ៉ា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

៩
លោកស្រី Melania Trump ធ្វើទស្សនកិច្ចនៅមណ្ឌលកុមារកំព្រា Nest Orphanage ក្នុងក្រុង Limuru ប្រទេសកេនយ៉ា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

១០
លោកស្រី Melania Trump បីទារកមួយ ខណៈពេលលោកស្រីធ្វើទស្សនកិច្ចនៅមណ្ឌលកុមារកំព្រា Nest Orphanage ក្នុងក្រុង Limuru ប្រទេសកេនយ៉ា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

១១
លោកស្រី Melania Trump ត្រូវបានទទួលស្វាគមន៍ដោយក្មេងស្រីជូនកម្រងផ្កា និងជំទាវទីមួយនៅកេនយ៉ា លោកស្រី Margaret Kenyatta នៅព្រលានយន្តហោះ Jomo Kenyatta នៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។

១២
លោកស្រី Melania Trump មកដល់សភាជាតិជាមួយជំទាវទីមួយនៅកេនយ៉ា លោកស្រី Margaret Kenyatta នៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។