គណបក្សនយោបាយធំៗរបស់ថៃធ្វើយុទ្ធនាការមុនថ្ងៃបោះឆ្នោតមកដល់
ពីរថ្ងៃមុនថ្ងៃបោះឆ្នោតជាតិឈានមកដល់នៅថ្ងៃអាទិត្យ ទី ១៤ ខែឧសភា គណបក្សនយោបាយធំៗនៅប្រទេសថៃបានជួបជុំជាមួយក្រុមអ្នកគាំទ្ររៀងៗខ្លួន នៅទីក្រុងបាងកក ប្រទេសថៃ។ សម្រាប់ការបោះឆ្នោតដ៏ប្រកួតប្រជែងនាឆ្នាំនេះ មានការរំពឹងថា គណបក្ស Pheu Thai ដែលដឹកនាំដោយអ្នកស្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra នឹងនាំមុខគណបក្សថៃរួបរួមជាតិរបស់នាយករដ្ឋមន្ត្រីថៃលោក Prayut chan-ocha។ នេះបើយោងតាមការស្ទង់មតិថ្មីមួយ។ ក្រុមអ្នកបោះឆ្នោតថៃ ជាពិសេសយុវជនថៃ យកចិត្តទុកដាក់ខ្លាំងលើបញ្ហាសេដ្ឋកិច្ច អំពើពុករលួយ សិទ្ធិមនុស្ស និងច្បាប់រាជធិបតេយ្យដ៏តឹងរ៉ឹង ដែលអ្នកបំពានអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលដល់ទៅ ១៥ ឆ្នាំ៕