ប៉ូលិសនៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក បានឲ្យដឹងថា បុរសម្នាក់បានបាញ់ប្រហារលើហ្វូងមនុស្សនៅក្នុងការប្រគុំតន្ត្រីមួយ នៅយប់ថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យមនុស្ស៥០នាក់ស្លាប់ និងជាង៤០០នាក់ បានរងរបួស នៅក្នុងករណីបាញ់ប្រហារសម្លាប់រង្គាលមួយនេះនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
កម្រងរូបភាព៖ ការបាញ់ប្រហារនៅទីក្រុង Las Vegas

១
ទិដ្ឋភាពឆាកប្រគុំតន្ត្រី Route 91 Harvest នៅពីមុខសណ្ឋាគារ Mandalay Bay ដែលស្ថិតនៅតាមដងវិថី Las Vegas Boulevard South នៅទីក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។

២
ក្រុមមនុស្សនាំគ្នារកកន្លែងសុវត្ថិភាពលាក់ខ្លួន នៅកន្លែងប្រគុំតន្ត្រី Route 91 Harvest បន្ទាប់ពីស្នូរកាំភ្លើងបានលាន់ឡើង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Las Vegas រដ្ឋ Nevada។

៣
ក្រុមមនុស្សនាំគ្នារត់ចេញពីកន្លែងប្រគុំតន្ត្រី Route 91 Harvest បន្ទាប់ពីស្នូរកាំភ្លើងបានលាន់ឡើង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Las Vegas រដ្ឋ Nevada។

៤
ក្រុមមនុស្សនាំគ្នាជួយសង្គ្រោះអ្នករងរបួសម្នាក់នៅក្រៅកន្លែងប្រគុំតន្ត្រី Route 91 Harvest បន្ទាប់ពីស្នូរកាំភ្លើងបានលាន់ឡើង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Las Vegas រដ្ឋ Nevada។

៥
បុរសម្នាក់ដាក់ខ្លួនគ្របពីលើស្ត្រីម្នាក់ ខណៈពេលដែលមនុស្សផ្សេងទៀតនាំគ្នាចាកចេញពីកន្លែងប្រគុំតន្ត្រី Route 91 Harvest បន្ទាប់ពីស្នូរកាំភ្លើងបានលាន់ឡើង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Las Vegas រដ្ឋ Nevada។

៦
មន្ត្រីប៉ូលិសណែនាំឲ្យមនុស្សរកកន្លែងមានសុវត្ថិភាពលាក់ខ្លួន នៅក្បែរកន្លែងកើតហេតុនៃការបាញ់ប្រហារមួយ នៅជិតសណ្ឋាគារ Mandalay Bay នៅលើដងវិថី Las Vegas Strip កាលពីថ្ងៃទី១ ទីតុលា ឆ្នាំ២០១៧ នៅទីក្រុង Las Vegas។

៧
សាកសពមនុស្សម្នាក់ត្រូវបានគ្របដោយក្រណាត់ នៅចន្លោះដងវិថី Tropicana Avenue និងវិថី Las Vegas Boulevard South បន្ទាប់ពីការបាញ់ប្រហារលើហ្វូងមនុស្សបានកើតឡើងនៅលើដងវិថី Las Vegas Strip កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Las Vegas រដ្ឋ Nevada។

៨
ស្បែកជើងកវែងមួយគូរ ត្រូវបានបន្សល់ទុកនៅលើផ្លូវក្រៅកន្លែងប្រគុំតន្ត្រី បន្ទាប់ពីការបាញ់ប្រហារលើហ្វូងមនុស្សបានកើតឡើងនៅលើដងវិថី Las Vegas Strip កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុង Las Vegas រដ្ឋ Nevada។