អតីតមន្ត្រីប៉ូលិសក្រុង Minneapolis លោក Derek Chauvin ត្រូវបានគណៈវិនិច្ឆ័យរបស់តុលាការសម្រេចថា មានទោសចំពោះបទចោទប្រកាន់ទាំងអស់ ពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd កាលពីខែឧសភា ឆ្នាំមុន។ លោក Chauvin ត្រូវបានចោទប្រកាន់ពីបទឃាតកម្មដោយមិនគិតទុកជាមុនកម្រិតមធ្យម បទឃាតកម្មដោយមិនគិតទុកជាមុនកម្រិតស្រាល និងបទមនុស្សឃាតដោយអចេតនាកម្រិតមធ្យម។ រូបភាពខាងក្រោមនេះ បង្ហាញពីប្រតិកម្មរបស់សាធារណជននៅសហរដ្ឋអាមេរិក បន្ទាប់ពីសេចក្តីសម្រេចនេះត្រូវបានប្រកាសកាលពីល្ងាចថ្ងៃអង្គារ ទី ២០ ខែមេសា ឆ្នាំ ២០២១៕