ពិធីបុណ្យសពរបស់លោ George Floyd បានប្រារព្ធធ្វើឡើងនៅទីក្រុង Houston រដ្ឋ Texas កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយមានការចូលរួមពីក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងភ្ញៀវកិត្តិយសជាច្រើននាក់។ មឈូសដែលដាក់សពរបស់លោក ត្រូវបានដឹកតាមរទេះសេះ ដោយមានការចូលរួមដើរហែរសពពីក្រុមមន្ត្រីប៉ូលិសក្នុងក្រុង ឆ្ពោះទៅកាន់ទីបញ្ចុះសព Houston Memorial Garden នៅតំបន់ Pearland រដ្ឋ Texas។ លោក George Floyd អាយុ ៤៦ឆ្នាំ បានស្លាប់ នៅពេលប៉ូលិស ៤នាក់ បានឃាត់ខ្លួនលោក ដោយមន្ត្រីប៉ូលិសស្បែកសម្នាក់ បានប្រើជង្គង់សង្កត់លើករបស់លោក កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ។ ការស្លាប់របស់លោក Floyd បានជំរុញឲ្យមានការធ្វើបាតុកម្មតវ៉ារកយុត្តិធម៌ដល់លោក Floyd និងដើម្បីបង្ហាញការប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិស និងការរើសអើងជាតិសាសន៍ នៅទូទាំងសហរដ្ឋអាមេរិក និងតាមបណ្តាប្រទេសនានាជុំវិញពិភពលោក៕