នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនានេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ នឹងជជែកដេញដោលគ្នាជាលើកដំបូងសម្រាប់ការប្រជែងយកតំណែងជាប្រធានាធិបតី នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។ ការជជែកដេញដោលលើកដំបូងនៅឆ្នាំ ២០២៤ ដែលមានរយៈពេល ៩០ នាទី ប្រារព្ធឡើងនៅក្នុងបន្ទប់ផ្សាយនៃទីស្នាក់ការកណ្តាលរបស់បណ្តាញទូរទស្សន៍ CNN នៅទីក្រុង Atlanta រដ្ឋ Georgia ហើយត្រូវបានសម្របសម្រួលដោយអ្នកផ្សាយព័ត៌មានជើងចាស់ពីររូបរបស់ CNN គឺលោក Jake Tapper និងអ្នកស្រី Dana Bash។ មិនមានអ្នកចូលរួមទស្សនាផ្ទាល់នោះទេ ដែលនឹងគ្មានការស្រែកហ៊ូ ចំអក និងទះដៃអបអរពីក្រុមអ្នកគាំទ្រលោក Biden និងលោក Trump ឡើយ៕