ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ ពលរដ្ឋខ្មែរនិងមន្ត្រីដឹកនាំក្រុងឡូវែលប្រារព្ធខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

កាល​ពីថ្ងៃ​ទី​ ២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១ ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ដោយ​កម្ពុជា​និង​សហគមន៍​អន្តរជាតិ ​ដើម្បីបញ្ចប់​ជម្លោះ​ និងសម្រេចបានសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ នាខួប ២៩ ឆ្នាំនៃកិច្ចព្រមព្រៀងនេះ ពលរដ្ឋខ្មែរ សមាជិកនយោបាយនៃគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក និងមន្ត្រីថ្នាក់ដឹកនាំក្រុងឡូវែល រដ្ឋ Massachusetts ដែលមានពលរដ្ឋខ្មែររស់នៅប្រមាណ ៣សែននាក់ បានជួបជុំគ្នា ដើម្បីរំឭកស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពនេះ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដោយ​ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពតាមគោលការណ៍នៃកិច្ចព្រមព្រៀងនេះ។ បន្ថែមលើនេះ ពួកគេក៏បានបង្ហាញក្តីបារម្ភថា រដ្ឋាភិបាលកម្ពុជាអាចអនុញ្ញាតឲ្យរដ្ឋាភិបាលចិន ដាក់មូលដ្ឋានយោធានៅក្នុងប្រទេសកម្ពុជា៕

XS
SM
MD
LG