ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង Sinopharm បង្ការ​ជំងឺ​កូវីដ​១៩ ចាប់​ផ្ដើម​នៅ​ភ្នំពេញ

នៅ​ថ្ងៃ​ពុធ ទី១០​ ខែកុម្ភៈនេះ រដ្ឋាភិបាលកម្ពុជាចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ផលិត​ដោយ​ប្រទេស​ចិន​ដល់​ឥស្សរជន​ជាន់​ខ្ពស់​និង​អ្នក​សារព័ត៌មាន​តាម​ការ​ស្ម័គ្រ​ចិត្ត។ ការ​ចាក់​វ៉ាក់សាំង​ដំណាក់​កាល​ដំបូងនេះ ធ្វើ​ឡើង​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋចំនួន​៤​គឺមន្ទីរ​ពេទ្យ​កាល់ម៉ែត​មន្ទីរ​ពេទ្យព្រះ​អង្គឌួង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​និង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។ អ្នកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​មុន​ពេល​សាមីជនស្ម័គ្រចិត្ត​ទទួល​ចាក់​វ៉ាក់សាំង​ពួកគេ​ត្រូវ​ដឹង​ពី​ស្ថានភាព​សុខភាព​ផ្ទាល់​ខ្លួន​និង​ពិភាក្សា​ជាមួយ​ក្រុម​គ្រូពេទ្យ​អំពី​ប្រវត្តិ​ជំងឺ៕

XS
SM
MD
LG