នៅថ្ងៃអង្គារនេះ ក្រុមបុគ្គលិកសុខាភិបាលកម្ពុជា បានចាប់ផ្តើមថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) រយៈពេល ១៥ ថ្ងៃ ដល់ពលរដ្ឋអាយុ ៦០ឆ្នាំឡើងទៅ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។ ប្រជាពលរដ្ឋវ័យចំណាស់ជាច្រើននាក់ បានមកតម្រង់ជួររង់ចាំ ដោយរក្សាគម្លាត និងសម្អាតអនាម័យដៃ ដើម្បីទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។រដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពដល់ក្រុមពលរដ្ឋនេះ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងក្នុងប្រទេស ខណៈការឆ្លងរាលដាលកំពុងបន្តកើនឡើងខ្លាំង។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ថែមទៀត ប្រមាណ ១,៤ លានដូស នឹងមកដល់កម្ពុជា នៅថ្ងៃសុក្រ ទី២៦ ក្នុងសប្តាហ៍នេះ បើគ្មានការផ្លាស់ប្តូរ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជាកាលពីសប្តាហ៍មុន៕
កម្រងរូបភាព៖ កម្ពុជាចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) រយៈពេល ១៥ថ្ងៃ ដល់ពលរដ្ឋអាយុ ៦០ឆ្នាំឡើងទៅ

១
បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដល់ក្រុមពលរដ្ឋដែលមានអាយុ ៦០ ឆ្នាំឡើងទៅ នៅមជ្ឈមណ្ឌលការចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

២
បុគ្គលិកសុខាភិបាលកំពុងរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដល់ក្រុមពលរដ្ឋដែលមានអាយុ ៦០ ឆ្នាំឡើងទៅ នៅមជ្ឈមណ្ឌលការចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

៣

៤
ប្រជាពលរដ្ឋដែលមានអាយុ ៦០ឆ្នាំឡើង បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

៥
ប្រជាពលរដ្ឋដែលមានអាយុ ៦០ឆ្នាំឡើង អង្គុយរង់ចាំទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

៦
ក្រុមពលរដ្ឋដែលមានអាយុ ៦០ ឆ្នាំឡើងទៅ កំពុងលាងសម្អាតដៃ នៅមជ្ឈមណ្ឌលការចាក់វ៉ាក់សាំង AstraZeneca មួយកន្លែង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

៧
ប្រជាពលរដ្ឋដែលមានអាយុ ៦០ឆ្នាំឡើង អង្គុយរង់ចាំទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

៨
បុគ្គលិកសុខាភិបាលកំពុងរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដល់ក្រុមពលរដ្ឋដែលមានអាយុ ៦០ ឆ្នាំឡើងទៅ នៅមជ្ឈមណ្ឌលការចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

៩
ប្រជាពលរដ្ឋដែលមានអាយុ ៦០ឆ្នាំឡើង បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

១០
រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមថ្ងៃទី១នៃយុទ្ធនាការរយៈពេល ១៥ ថ្ងៃ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដល់ប្រជាពលរដ្ឋដែលមានអាយុ ៦០ឆ្នាំឡើងទៅ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

១១