លោក Joe Biden ដែលជានយោបាយជើងចាស់ម្នាក់របស់សហរដ្ឋអាមេរិក និងជាអតីតអនុប្រធានាធិបតីអាមេរិកក្នុងរដ្ឋបាលលោក Barack Obama ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករានេះ។ ប្រធានចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកលោក John Roberts ដឹកនាំពិធីធ្វើសច្ចាប្រណិធានរបស់លោក Joe Biden អាយុ ៧៨ឆ្នាំ នៅពេលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតី ខណៈប្រទេសមហាអំណាចមួយនេះកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរនឹងវិបត្តិជំងឺកូវីដ១៩ បញ្ហាគ្មានការងារធ្វើដែលកាន់តែដុនដាប និងបញ្ហាសន្តិសុខជាតិធ្ងន់ធ្ងរ៕
កម្រងរូបភាព៖ លោក Joe Biden ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក

១
រូបថតពីគេហទំព័រផ្លូវការរបស់លោក Joe Biden ពេលលោកបំពេញការងារជាសមាជិកព្រឹទ្ធសភា បង្ហាញរូបលោកកាលពីពេលលោកនៅក្មេង ក្នុងវ័យ ១០ ឆ្នាំ កាលពីឆ្នាំ១៩៥២។ (Photo by Handout / Senator Joseph Biden / AFP)

២
រូបថតពីគេហទំព័រផ្លូវការរបស់លោក Joe Biden ក្នុងអំឡុងពេលលោកបំពេញការងារជាសមាជិកព្រឹទ្ធសភា បង្ហាញរូបលោ Biden និងកូនប្រុសទាំងពីររបស់លោកគឺលោក Beau (ឆ្វេង) និងលោក Hunter និងភរិយារបស់លោកគឺអ្នកស្រី Jill Biden កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៨។ (Photo by Handout / Senator Joseph Biden / AFP)

៣
លោក Joe Biden និងក្រុមគ្រួសារ នៅពេលលោកស្បថចូលកាន់តំណែងជាសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ Delaware នៅវិមានសភាសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ១៩៨៥។

៤
លោក Joe Biden និងភរិយា ពេលលោកស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកនៅវិមានសភាសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩។

៥
លោក Joe Biden និងភរិយាអ្នកស្រី Jill Biden ស្វាគមន៍អ្នកស្រី Kamala Harris និងស្វាមីលោក Doughlas Emhoff បន្ទាប់ពីពួកគេបានធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។