ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ ការរាប់សន្លឹកឆ្នោតនៅតែបន្តសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០

នៅ​ថ្ងៃ​ពុធ​នេះ ពលរដ្ឋ​អាមេរិកាំង​ កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដ៏​តឹងតែង​សម្រាប់​តំណែង​ប្រធានាធិបតី​រវាង​លោក Donald Trump និងលោក Joe Biden ខណៈ​បុគ្គលិក​ការិយាល័យ​បោះឆ្នោត បាន​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​រាប់​សន្លឹក​ឆ្នោត។ ការ​រាប់​សន្លឹក​ឆ្នោត​ កំពុង​បន្ត​នៅ​តាម​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ពុធ​នេះ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ ដូចជា​រដ្ឋ North Carolina រដ្ឋ Georgia រដ្ឋ Pennsylvania រដ្ឋ Michigan និង​រដ្ឋ Wisconsin នៅ​មិន​ទាន់​រាប់​ចប់​នៅ​ឡើយ នៅពេល​ដែល​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត នៅ​កំពុង​បន្ត​រាប់​សន្លឹក​ឆ្នោត​រាប់​លាន​សន្លឹក ដែល​សន្លឹក​ឆ្នោត​ខ្លះ​បាន​បោះ​កាលពី​ថ្ងៃ​អង្គារ ហើយ​សន្លឹក​ឆ្នោត​ជាច្រើន​ទៀត ​បាន​បោះ​មុន​ថ្ងៃ​បោះឆ្នោត៕

រូបថត​ដោយ៖ ខាន់​ សុគុំមនោ និង​ ហ៊ាន​ សុជាតា៕


XS
SM
MD
LG