ពិព័រណ៍រូបថត «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» មានគោលបំណងទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាទាំងក្នុងវ័យក្មេង និងវ័យចំណាស់ឲ្យទទួលបានចំណេះដឹងបន្ថែមពីរចនាបថស្ថាបត្យកម្មកាលពីពេលអតីតកាលនៅប្រទេសកម្ពុជា។ នេះបើយោងទៅតាមលោក ស្រ៊ិន សុខមាន ម្ចាស់ស្នាដៃនៅក្នុងពិព័រណ៍រូបថតនេះ។
ពិព័រណ៍ «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» ត្រូវបានធ្វើឡើងរយៈពេលបីថ្ងៃនៅ The Factory Phnom Penh ចាប់ពីថ្ងៃសៅរ៍ទី១០ រហូតដល់ថ្ងៃចន្ទ ទី១២ ខែសីហាកន្លងទៅ។ នៅក្នុងពិព័រណ៍នេះមានការដាក់តាំងរូបថតគេហដ្ឋាន អគារ ព្រះវិហារ សំណង់ចាស់ៗ សំណង់នាពេលបច្ចុប្បន្ន ក៏ដូចជា ផ្នែកខាងក្នុងអគារដែលមានរចនាបថបុរាណ សរុបចំនួន ៥៥ រូបថត។