ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​ហ្វ៊ីលីពីន​ពិភាក្សា​គ្នា​អំពី​បញ្ហា​កោះ​ស្ព្រេតលី (Spratleys) ​


លោក​ លាង​ វុងលី​ (Liang Guanglie) ​រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ប្រទេស​ចិន​ ហើយ​នឹង​លោក​វ៉ុលទែរ​ ហ្កាស៍មិន​ ( Voltaire Gazmin) រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ប្រទេសហ្វ៊ីលីពីន​ ជួប​ប្រជុំ​គ្នា​សម្ងាត់​ ព្រមព្រៀង​គ្នា​ថា​វិធាន​ការ​ជា​ឯក​តោភាគី​ស្ដី​ពី​ដែន​ដី​មាន​ជ
លោក​ លាង​ វុងលី​ (Liang Guanglie) ​រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ប្រទេស​ចិន​ ហើយ​នឹង​លោក​វ៉ុលទែរ​ ហ្កាស៍មិន​ ( Voltaire Gazmin) រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ប្រទេសហ្វ៊ីលីពីន​ ជួប​ប្រជុំ​គ្នា​សម្ងាត់​ ព្រមព្រៀង​គ្នា​ថា​វិធាន​ការ​ជា​ឯក​តោភាគី​ស្ដី​ពី​ដែន​ដី​មាន​ជ

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​ចិន​បាន​បញ្ចប់​ការ​ជួប​ប្រជុំ​ជាមួយ​មន្រ្តី​ហ្វ៊ីលីពីន​នៅ​សប្តាហ៍​នេះ​ដោយ​បាន​សន្យា​ដោះស្រាយ​ជម្លោះ​ដែនដី​ក្នុង​សមុទ្រ​ចិន​ភាគ​ខាងត្បូង​តាមរយៈ​ការ​សន្ទនា ​មិនមែន​សកម្មភាព​ឯកតោ​ភាគី​ទេ។ ដំណើរ​បំពេញ​ទស្សនៈកិច្ច​របស់​អ្នកការទូត​ចិន​ទៅ​កាន់​ប្រទេស​ហ្វ៊ីលីពីនកើត​មាន​ឡើង​នៅ​ពេល​ដែល​ហ្វ៊ីលីពីន​បាន​ដាក់​ពាក្យ​ប្តឹង​កាន់តែ​ច្រើន​ឡើង​ពី​ការ​ប្រណាំង​ប្រជែង​ជាមួយ​ចិន​នៅ​ក្នុង​ដែនទឹក​មាន​ជម្លោះ។

ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនៈកិច្ច​របស់​លោក លាង វុងលី (​Liang ​Guanglie) ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​ចិន​ នៅ​ប្រទេស​ហ្វ៊ីលីពីន​ លោក​បាន​ជួប​ជាមួយ​លោក វ៉ុលទែរ​ ហ្កាស​មិន (Voltaire ​Gazmin)​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​ហ្វ៊ីលីពីន។ ភាគី​ទាំងពីរ​បាន​បញ្ជាក់​ពី​ការ​រក្សា​ទំនាក់ទំនង​សន្តិភាព​ ជាពិសេស​បញ្ហា​ដែនដី​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។

ចិន​ ហ្វ៊ីលីពីន​ និង ​រដ្ឋាភិបាល​ប្រទេស​៤​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី​ខាង​កើត​បាន​ទាមទារ​ប្រជុំ​កោះ​ ស្ពេ្រតលី (Spratlys)​ ទាំងអស់​ឬ​មួយផ្នែក​ដែល​គេ​ជឿជាក់​ថា​សម្បូរ​ធនធាន​ដូចជា​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ។

បន្ទាប់​ពី​ការ​ចរចា​សម្ងាត់​ក្នុង​ទីក្រុង​ម៉ានីល​កាល​ពី​ថ្ងៃ​ច័ន្ទ​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស ​អេដូអារ៍ដូ​ បាតាក់​ ​(Eduardo​ Batac) ​បាន​អាន​សេចក្តី​ថ្លែង​ការណ៍​រួម​មក​ពី​ឧត្តមសេនីយ៍​ទាំងពីរ​នាក់​នោះ។

«លោក​រដ្ឋមន្រ្តី​ទាំងពីរ​បាន​ទទួល​ស្គាល់​ពី​ភាព​ចាំបាច់​ធ្វើឲ្យ​ប្រាកដ​ថាសមុទ្រ​ចិន​ភាគ​ខាង​ត្បូង​នៅ​តែ​មាន​ស្ថិរភាពហើយ​ទទួល​ស្គាល់ភាព​គ្មាន​ប្រ​យោជន៍​នៃ​ការ​ប្រកាស​អំពី​សីលធម៌​របស់​ភាគី​ទាំងអស់​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង»។

ក្រម​សីលធម៌​ដែល​មិនចាំ​បាច់​អនុវត្ត​តាម​នេះ​ (non-​binding​ code of​ Conduct) បាន​ត្រូវ​ចុះ​ហត្ថលេខាក្នុង​ឆ្នាំ​២០០២​ ក៏​ប៉ុន្តែ​ការ​ចែង​របស់​ក្រម​សីលធម៌​នោះ​ស្តីពី​ការ​ប្រើប្រាស់​មធ្យោបាយ​សន្តិភាពដើម្បី​ដោះស្រាយ​ជម្លោះ​ដែនដីមិន​បាន​ត្រូវ​គេ​អនុវត្ត​ទេ។ សមាគម​ប្រទេស​ជាតិ​អាស៊ី​អគ្នេយ៍ ​(ASEAN) ​បាន​គាប​សង្កត់​ប្រទេស​ចិន​ឲ្យយល់​ព្រម​ដល់​សំណើ​ពី​ការ​គ្រប់គ្រង​សកម្មភាព​នាវាចរណ៍​នៅ​ក្នុង​តំបន់​នោះ។

ក្រុម​ប្រជុំ​កោះ​តូចៗ​រាប់រយ​ដែល​មាន​ថ្ម​ប៉ប្រះ​ទឹក​ដែល​គេ​ស្គាល់​ថា​ជា​កោះ​ស្ពេ្រតលី​ ​បាន​ត្រូវ​ទាមទារ​ទាំង​មូល​ឬ​មួយផែ្នក​ដោយ​ប្រទេស​ចិន​ វៀតណាម ​ម៉ាឡេស៊ី ​ហ្វ៊ីលីពីន​ ប្រ៊ុយណេ​ និង​កោះ​តៃវ៉ាន់។

កង​កម្លាំង​ចិន​និង​ហ្វ៊ីលីពីន​ជួនកាល​បាន​ប្រឈម​មុខ​គ្នា​ក្នុង​ជម្លោះ​ដែនដី​ក្នុង​តំបន់​នោះ។ កតិកា​សញ្ញាមាន​គោល​បំណង​រារាំង​មិន​ឲ្យ​ប្រទេស​ប្រឈម​មុខ​ទាំង​នោះ​មាន​ជម្លោះ​ក្លាយ​កាន់តែ​ធំ​ឡើង។

លោក បេនីណូ​ អាគីណូ​ (​Benigno ​Aquino) ​ប្រធានាធិបតី​ហ្វ៊ីលីពីន​បាន​និយាយ​កាល​ពី​ដំបូង​តាម​វិទ្យុ​ជាតិ​ថា​លោក​នឹង​លើកឡើង​បញ្ហា​នេះ​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ក្រសួង​ការពារប្រទេស​ចិន។​ ប៉ុន្តែ​អ្នក​នាំពាក្យ​ប្រធានាធិបតី​និយាយ​ថា​បញ្ហា​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង​បាន​ត្រូវ​ពិភាក្សា​ជា​ត្រួសៗ​ប៉ុណ្ណោះ៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

XS
SM
MD
LG