ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​ហ្វីលីពីន​ស៊ើបអង្កេត​ចៅហ្វាយក្រុង​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ចិន


ផែនទីទីតាំងនៃក្រុង Bamban ប្រទេសហ្វីលីពីន។
ផែនទីទីតាំងនៃក្រុង Bamban ប្រទេសហ្វីលីពីន។

ព្រឹទ្ធសភា​ហ្វីលីពីន​បាន​គំរាម​កាលពី​ថ្ងៃពុធ​ថា​នឹង​ចាប់ខ្លួន​អភិបាល​ក្រុង​តូច​មួយ​ពី​បទប្រមាថ​សភា​ ក្នុង​អំឡុងពេល​សវនាការ​មួយ​ដែល​កំពុង​ស៊ើបអង្កេត​ពី​ទំនាក់ទំនង​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​លើ​លោកស្រី​ថា​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​ឧក្រិដ្ឋជន​ចិន។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters។

នេះ​ជាករណី​មួយ​ដែល​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​នៅ​ទូទាំង​ប្រទេស ​ចំពេល​មាន​ភាព​តានតឹង​រវាង​ទីក្រុង​ម៉ានីល ​និង​ទីក្រុង​ប៉េកាំង។

ការ​គំរាម​ចាប់​ខ្លួន​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​អភិបាល​ក្រុង​ អ្នកស្រី​ Alice Guo ​មិន​បានចូល​ខ្លួន​ក្នុង​សវនាការ​ជា​លើក​ទី​ពីរ​ជាប់​គ្នា​ដោយ​ហេតុផល​មាន​ភាព​តានតឹងក្នុងចិត្ត។

ករណី​នេះ​បាន​ចាប់ផ្តើម​នៅក្នុង​ខែមីនា ​នៅពេល​ដែល​អាជ្ញាធរ​បានឆ្មក់​ចូល​កាស៊ីណូ​មួយ​នៅ​ទីក្រុង​ Bamban ​ហើយ​បាន​រកឃើញ​សកម្មភាព​ឧក្រិដ្ឋ​នៅក្នុង​ឧស្សាហកម្ម​កាស៊ីណូ​អនឡាញ​របស់​ជនជាតិ​ចិន ​នៅក្នុង​ប្រទេស​ហ្វីលីពីន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG