ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន បង្ហាញ​ការព្រួយ​បារម្ភ​ដល់​ឯកអគ្គរដ្ឋទូត​ចិន​អំពី​វត្តមាន​នាវា​ដ៏​ច្រើន​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង


រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ថ្លែង​នៅ​ឯ​វិមាន​ប្រធានាធិបតី Malacanang នៅក្នុង​ទីក្រុង​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ រូបថតនេះ ត្រូវបាន​ផ្តល់​ឲ្យ​ដោយ​ផ្នែក​អ្នក​ថតរូប​ប្រធានាធិបតី​ហ្វីលីពីន។
រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ថ្លែង​នៅ​ឯ​វិមាន​ប្រធានាធិបតី Malacanang នៅក្នុង​ទីក្រុង​ម៉ានីល​នៃ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ រូបថតនេះ ត្រូវបាន​ផ្តល់​ឲ្យ​ដោយ​ផ្នែក​អ្នក​ថតរូប​ប្រធានាធិបតី​ហ្វីលីពីន។

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​សន្យា​ការពារ​អធិបតេយ្យភាព​ដែន​សមុទ្រ​របស់​ប្រទេស​ហ្វីលីពីន នៅ​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំ​ពាក្យ​របស់​លោក​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ។

ការ​សន្យា​របស់​លោក Duterte នេះ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ពី​អន្តរជាតិ​កើនឡើង​ អំពី​វត្តមាន​នាវា​ដ៏ច្រើន​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ហ្វីលីពីន​ បាន​ប្រឆាំង​នឹង«វត្តមាន​ដ៏​ណែនណាន់​តាន់តាប់​និង​មាន​លក្ខណៈ​គំរាម​កំហែង» របស់​នាវា​ជាង ២០០ គ្រឿង ដែល​ហ្វីលីពីន​ជឿ​ថា ត្រូវ​បាន​បញ្ជា​ដោយ​កងជីវពល​ដែន​សមុទ្រ ដែល​បាន​ចត​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក Whitsun Reef នៅ​ក្នុង​រង្វង់​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ប្រទេស​ហ្វីលីពីន។

លោក Harry Roque អ្នក​នាំ​ពាក្យ​លោក​ប្រធានាធិបតី Duterte បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា៖ «លោក​ប្រធានាធិបតី​បាន​និយាយ​ថា យើង​ពិតជា​មាន​ការ​ព្រួយ​បារម្ភ។ ប្រទេស​ណា​ក៏ដោយ​ក៏​ព្រួយ​បារម្ភ​ដែរ ​នៅ​ពេល​ឃើញ​វត្តមាន​នាវា​ដ៏​ច្រើន​បែប​នេះ»។

សហរដ្ឋ​អាមេរិក ប្រទេស​ជប៉ុន និង​កាណាដា ក៏បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​ផងដែរ​អំពី​នាវា​របស់​ចិន​ទាំង​នេះ។

លោក Roque បាន​និយាយ​ថា លោក Duterte បាន​បញ្ជាក់​ឡើង​វិញ​ចំពោះ​ឯក​អគ្គរដ្ឋទូត​ចិន​លោក Huang Xilian ថា ប្រទេស​ហ្វីលីពីន ​បាន​ឈ្នះ​រឿងក្តី​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ឆ្នាំ ២០១៦ ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​សិទ្ធិ​អធិបតេយ្យ​របស់​ខ្លួន​លើ​តំបន់​ទាំង​នោះ៕

XS
SM
MD
LG