ទោះជាមានភាពមមាញឹកនឹងការងារ យ៉ាងណាក៏ដោយ នៅពេលដែលដល់រដូវពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យសាសនាសំខាន់មួយក្នុងចំណោមពិធីបុណ្យឯទៀត របស់ប្រជាជនខ្មែរ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋកម្ពុជាតែងតែប្រារព្ធពិធីនេះមិនដែលខានដោយយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់ញាតិការដែលបានចែកឋានទៅ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅនៃថ្ងៃកាន់បិណ្ឌទី១១ នៅវត្តមួយក្នុងរាជធានីភ្នំពេញ។
កម្រងរូបភាព៖ «ការប្រារព្ធពិធីថ្ងៃកាន់បិណ្ឌទី១១ ក្នុងរាជធានីភ្នំពេញ»
1
ព្រះវិហារពុទ្ធសាសនាត្រូវបានថតនៅក្នុងវត្តមួយកណ្តាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ កញ្ញា ឆ្នាំ២០១៧។(ទុំ ម្លិះ/VOA)
2
កុមារាម្នាក់កំពុងវាយស្គរនៅខាងមុខក្លោងទ្វារមាត់ដើម្បីស្វាគមន៍ពុទ្ធបរិស័ទដែលអញ្ជើញមកវត្តមួយកណ្តាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ កញ្ញា ឆ្នាំ២០១៧។(ទុំ ម្លិះ/VOA)
3
ពុទ្ធបរិស័ទកំពុងរាប់បាត្រនៅក្នុងវត្តមួយកណ្តាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ កញ្ញា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
4
ពុទ្ធបរិស័ទកំពុងរាប់បាត្រនៅក្នុងវត្តមួយកណ្តាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ កញ្ញា ឆ្នាំ២០១៧។ (ទុំ ម្លិះ/VOA)
5
ពុទ្ធបរិស័ទកំពុងឈរទទួលពរនៅក្នុងវត្តមួយកណ្តាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ កញ្ញា ឆ្នាំ២០១៧។(ទុំ ម្លិះ/VOA)
6
ពុទ្ធបរិស័ទកំពុងស្រង់ព្រះនៅក្នុងវត្តមួយកណ្តាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ កញ្ញា ឆ្នាំ២០១៧។(ទុំ ម្លិះ/VOA)
7
ពុទ្ធបរិស័ទកំពុងឈរទទួលពរនៅក្នុងវត្តមួយកណ្តាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ កញ្ញា ឆ្នាំ២០១៧។(កាន់វិច្ឆិកា/VOA)
8
ពុទ្ធបរិស័ទពូនភ្នំខ្សាច់ដើម្បីរំដោះកម្មពារនៅក្នុងវត្តមួយកណ្តាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ កញ្ញា ឆ្នាំ២០១៧។(ទុំ ម្លិះ/VOA)
9
ពុទ្ធបរិស័ទពូនភ្នំអង្ករដើម្បីរំដោះកម្មពារតាមទំនៀមទម្លាប់នៅក្នុងវត្តមួយកណ្តាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ កញ្ញា ឆ្នាំ២០១៧។(ទុំ ម្លិះ/VOA)
10
ពុទ្ធបរិស័ទកំពុងប្រគេនចង្ហាន់ព្រះសង្ឃនៅក្នុងវត្តមួយកណ្តាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ កញ្ញា ឆ្នាំ២០១៧។(ទុំ ម្លិះ/VOA)
11
ចង្ហាន់ព្រះសង្ឃដែលត្រូវបានវេរប្រគេនរួចត្រូវបានតម្រៀបគ្នាលើតុសម្រាប់ព្រះសង្ឃនៅក្នុងវត្តមួយកណ្តាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ កញ្ញា ឆ្នាំ២០១៧។(ទុំ ម្លិះ/VOA)