នាប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅក្នុងរាជធានីភ្នំពេញ បានរៀបចំធ្វើដំណើរទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។ ខាងក្រោមនេះ គឺជាកម្រងរូបភាពអំពីទិដ្ឋភាពខ្លះៗនៃការធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានានៃប្រទេសកម្ពុជារបស់ប្រជាពលរដ្ឋខ្មែរ។ បុណ្យភ្ជុំបិណ្ឌ គឺពិធីបុណ្យផ្នែកព្រះពុទ្ធសាសនាដ៏សំខាន់មួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិរបស់កម្ពុជា។ ពិធីបុណ្យភ្ជុំបិណ្ឌនេះនឹងប្រារព្ធឡើងនៅថ្ងៃសៅរ៍ ទី១ ខែតុលាខាងមុខ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យដែលមានរយៈពេល១៥ថ្ងៃនេះ។