ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ាគីស្ថាន​ការពារ​ការអភិវឌ្ឍ​​មីស៊ីល​ផ្លោង​​នៅពេល​មាន​ការដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ កាំជ្រួច Shaheen-III ផលិត​ដោយ​ប៉ាគីស្ថាន ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​ពេល​ធ្វើ​ព្យុហយាត្រា​យោធា​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ កាំជ្រួច Shaheen-III ផលិត​ដោយ​ប៉ាគីស្ថាន ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ក្នុង​ពេល​ធ្វើ​ព្យុហយាត្រា​យោធា​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ប្រទេស​ប៉ាគីស្ថាន​បាន​រិះគន់​សហរដ្ឋ​អាមេរិកយ៉ាង​ខ្លាំងកាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំពោះ​ការដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​កម្មវិធីមីស៊ីលផ្លោងវង់ប្រតិបត្តិការ​ឆ្ងាយ​របស់​ខ្លួន ដោយ​បាន​ចាត់ទុក​ចំណាត់ការ​នេះ​ថា​ជា«​ការអនុវត្ត​បទដ្ឋាន​ពីរ​និង​រើស​អើង»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mathew Miller បាន​ប្រកាស​វិធានការ​នេះ​កាលពី​ថ្ងៃ​ពុធ​ដោយ​និយាយ​ថា​ពួកគេ​ត្រូវ​បាន​រងទណ្ឌកម្ម​នៅ​ក្រោម​បទបញ្ជា​ប្រធានាធិបតី​ដែល«ដៅលើ​អ្នកធ្វើ​ឲ្យ​រីកសាយ​អាវុធ​ប្រល័យលោក​ហើយ​និង​វិធី​នៃ​ការផ្គត់ផ្គង់​អាវុធ​របស់​ពួកគេ»។

លោក Miller បាន​និយាយ​ទៀត​ថា​ការដាក់​ទណ្ឌកម្ម​គ្រប​ដណ្តប់​លើ​ក្រុមហ៊ុនការពារ​ជាតិ​ (National Defense Complex) ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ប៉ាគីស្ថាន​និង​អង្គភាព៣ទៀត​ដែល​សហការ​ជាមួយ​ប៉ាគីស្ថាន​នៅ​ក្នុង​ការអភិវឌ្ឍ​មីស៊ីលផ្លោង​វង់​ប្រតិបត្តិការ​ឆ្ងាយ រួមមាន​ក្រុមហ៊ុន​ផលិតមីស៊ីល Shaheen ផងដែរ។

ក្រសួង​ការបរទេស​ប៉ាគីស្ថាន​បាន​ច្រានចោល​ចំណាត់ការ​នេះ​ថា​ជា«រឿង​អកុសល​និង​លម្អៀង»។ សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​នោះ​បាន​បញ្ជាក់​ថា​សមត្ថ ភាពការពារ​ប្រទេស​របស់​ប៉ាគីស្ថាន​មាន​គោលបំណង​ការពារ​អធិបតេយ្យភាព​របស់​ជាតិនិង​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង។

ក្រសួង​នោះ​បាន​បញ្ជាក់​ទៀត​ថា៖​«ការដាក់​ទណ្ឌកម្ម​កាលពី​ពេល​ថ្មីៗនេះ​បាន​បំពានគោលបំណង​នៃ​សន្តិភាព​និង​សន្តិសុខ​ដោយ​មាន​គោល​បំណងធ្វើ​ឱ្យ​ឃើញ​ច្បាស់​ពី​វិ​សម​ភាព​ខាង​យោធា។ គោល​នយោបាយ​នេះ​មាន​គ្រោះថ្នាក់​ដល់​ស្ថិរភាព​ក្នុង​តំបន់​និង​ហួស​ពីនេះ»៕

XS
SM
MD
LG