គំនូរមួយផ្ទាំងបង្ហាញពីព្រឹត្តិការណ៍ក្រោយការធ្វើឃាតលោកប្រធានាធិបតី Lincoln
រូបគំនូរដែលទើបត្រូវបានជួសជុលឡើងវិញថ្មីមួយផ្ទាំង បង្ហាញពីព្រឹត្តិការណ៍ក្រោយការធ្វើឃាតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Abraham Lincoln នៅឆ្នាំ ១៨៦៥។ រូបគំនូរនេះត្រូវបានគេតាំងបង្ហាញនៅមហោស្រព Ford ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កន្លែងដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកទី ១៦ រូបនេះ ត្រូវបានគេបាញ់សម្លាប់។ វាជារូបគំនូរដែលគេស្គាល់តែមួយគត់ គូរដោយអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកម្នាក់ ដែលបានបង្ហាញអំពីហេតុការណ៍ដ៏រន្ធត់នាយប់នោះ។ អ្នកស្រី Julie Taboh នៃ VOA រាយការណ៍បន្ថែមអំពីផ្ទាំងគំនូរនេះ និងអំពីការជួសជុលផ្ទាំងគំនូរនេះឡើងវិញឲ្យដូចដើម។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕