ក្រុមតាលីបង់បានវាយដណ្ដើមយកបានខេត្តភាគច្រើននៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ កាលពីថ្ងៃអាទិត្យ ទី១៥ ខែសីហា ក្រុមនេះបានវាយលុកចូលដល់រដ្ឋធានីកាប៊ុល និងកំពុងរង់ចាំការផ្ទេរអំណាចដោយសន្ដិវិធី ខណៈដែលសេចក្ដីរាយការណ៍នានាបានឲ្យដឹងថា ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani និងក្រុមអ្នកជំនិតរបស់លោកមួយចំនួនបានចាកចេញពីប្រទេសអាហ្វហ្កានីស្ថានហើយ។ ប្រភពនានាបានប្រាប់ VOA ថា គណៈប្រតិភូរបស់មេដឹកនាំអាហ្វហ្កានីស្ថាននឹងធ្វើដំណើរទៅកាន់ប្រទេសកាតាជាទីកន្លែងដែល «ការផ្ទេរអំណាចទៅឲ្យក្រុមតាលីបង់» នឹងធ្វើឡើងជាផ្លូវការ៕