ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី​ មូរ សុខហួរ​ លាលែង​ពី​បក្ស​ប្រឆាំង​មក​ដឹកនាំ​ចលនា​ស្តារ​ប្រជាធិបតេយ្យ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី​ មូរ សុខហួរ​ ដែល​ធ្លាប់ជា​អនុប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លាលែង​ពី​គណបក្ស​ប្រឆាំង​​នេះ​​មក​ដឹកនាំ​ចលនា​នយោបាយ​មួយ​ ក្នុង​គោលបំណង​ស្តារ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​បាន​ធ្លាក់​ចុះ​ជាបន្តបន្ទាប់។ «ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​»​នឹង​ចាប់​ផ្តើម​ដំណើរការ​ជា​ផ្លូវការ​​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា នៅ​ទីក្រុង Long Beach រដ្ឋ California​ ដោយ​ប្រមូល​ផ្តុំ​សហគមន៍​ខ្មែរ​ទាំង​អស់​នៅ​ក្រៅ​ប្រទេស​មក​ធ្វើការ​ជាមួយ​គ្នា។ អ្នកស្រី មូរ សុខហួរ ​ជឿជាក់​ថា ​សហគមន៍​ខ្មែរ​ មាន​សំឡេង​ដែល​អាច​ប្រើ​សម្រាប់​អប់រំ​សហគមន៍​អន្តរជាតិ​អំពី​បញ្ហា​ប្រឈម​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​ជួប​ប្រទះ​ជារៀងរាល់​ថ្ងៃ​ក្នុង​មាតុភូមិ។ លោក​ ម៉ែន គឹមសេង​ នៃ​វីអូអេ​បាន​សម្ភាស​ អ្នកស្រី​ មូរ សុខហួរ​ អំពី​ចលនា​នេះ​ដូច​តទៅ៖

XS
SM
MD
LG