អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកបើកសវនាការសាធារណៈមួយស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅអាគារ Rayburn ក្នុងវិមាន Capitol។ ក្រុមវាគ្មិនចូលរួមជាសាក្សីរួមមានអ្នកនាង Olivia Enos អ្នកវិភាគគោលនយោបាយមកពីមជ្ឈមណ្ឌល Heritage Foundation កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ និងលោក Kenneth Wollack ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)។
នៅក្នុងការសួរដេញដោលមួយកាលពីថ្ងៃអង្គារ ដែលដឹកនាំដោយសមាជិកសភាម្នាក់គឺលោក Ted Yoho នៃគណបក្សសាធារណៈរដ្ឋ បានពិភាក្សានិងពិនិត្យមើលទណ្ឌកម្មធ្ងន់ធ្ងរថែមទៀតចំពោះរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន អ្នកប្រព្រឹត្តអំពើពុករលួយ និងជនបំផ្លាញប្រជាធិបតេយ្យកម្ពុជា។ ទណ្ឌកម្មទាំងនោះ មានការគិតគូរដល់ការប្រមូលបញ្ជីឈ្មោះបុគ្គល បញ្ជីឈ្មោះក្រុមហ៊ុន បង្កកទ្រព្យសម្បត្តិ និងការពិចារណារឿងកូតានាំចូលសម្លៀកបំពាក់មកកាន់ទីផ្សារស.រ.អាជាដើម៕
កម្រងរូបភាព៖ សវនាការរបស់គណៈកម្មការសភាអាមេរិកសួរដេញដោលពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សកម្ពុជា

១
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិផ្តល់សក្ខីកម្មនៅឯសវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ អាគារ Rayburn ក្នុងវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

២
សវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» មានការចូលរួមពីក្រុមវាគ្មិន ជាសាក្សីបីរូប។ (ស្រេង លក្ខិណា/VOA)

៣
សមាជិកសភាលោក Ed Royce ប្រធានគណកម្មាធិការសភាទទួលបន្ទុកកិច្ចការបរទេសនៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Californiaថ្លែងនៅឯសវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ អាគារ Rayburn ក្នុងវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

៤
លោក Ted Yoho សមាជិកសភានៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Floridaនិងជាប្រធានអនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិក ថ្លែងនៅឯសវនាការសាធារណៈស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ អាគារ Rayburn ក្នុងវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

៥
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរប្រមាណ៣០នាក់បានចូលរួមទស្សនាសវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ អាគារ Rayburn ក្នុងវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

៦
សមាជិកសភាលោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ California ថ្លែងនៅឯសវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ អាគារ Rayburn ក្នុងវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

៧
សមាជិកសភាលោក Bradley Sherman នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Californiaថ្លែងនៅឯសវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ អាគារ Rayburn ក្នុងវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

៨
សមាជិកសភាលោក Dana Rohrabacher សមាជិកសភានៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Californiaថ្លែងនៅឯសវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ អាគារ Rayburn ក្នុងវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

៩
សវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» មានការចូលរួមពីក្រុមវាគ្មិន ជាសាក្សីបីរូប។ (ស្រេង លក្ខិណា/VOA)

១០
លោក Ted Yoho សមាជិកសភានៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Floridaនិងជាប្រធានអនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកនិងសមាជិកសភាលោក Dana Rohrabacher សមាជិកសភានៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Californi ពិភាក្សាគ្នានៅឯសវនាការសាធារណៈស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ អាគារ Rayburn ក្នុងវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

១១
សមាជិកសភាលោក Steve Chabot នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ Ohioថ្លែងនៅឯសវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ អាគារ Rayburn ក្នុងវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

១២
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិផ្តល់សក្ខីកម្មនៅឯសវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ អាគារ Rayburn ក្នុងវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

១៣
អ្នកនាង Olivia Enos អ្នកវិភាគគោលនយោបាយមកពីមជ្ឈមណ្ឌល Heritage Foundationផ្តល់សក្ខីកម្មនៅឯសវនាការសាធារណៈមួយរបស់អនុគណៈកម្មការទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាជាតិអាមេរិកស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ អាគារ Rayburn ក្នុងវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

១៤
លោក Kenneth Wollack ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ចូលរួមធ្វើជាសាក្សីនៅក្នុងសវនាការសាធារណៈមួយស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ អាគារ Rayburn ក្នុងវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)

១៥
អ្នកនាង Olivia Enos អ្នកវិភាគគោលនយោបាយមកពីមជ្ឈមណ្ឌល Heritage Foundation កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ និងលោក Kenneth Wollack ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ចូលរួមធ្វើជាសាក្សីនៅក្នុងសវនាការសាធារណៈមួយស្តីអំពី «ការធា្លក់ចុះរបស់កម្ពុជា៖ គោលនយោបាយដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ អាគារ Rayburn ក្នុងវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ស្រេង លក្ខិណា/VOA)