ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារ​កម្ពុជា​ដែល​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើប អាច​ក្លាយ​ជា​ជន​រង​គ្រោះ​នៃ​ការ​រំលោភ​បំពាន​តាម​ប្រព័ន្ធ​អ៊ីនធឺណេត


កិច្ចពិភាក្សា​ជំនាញ​ស្តីពី «ការប្រយុទ្ធ​ប្រឆាំង​អំពើ​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត» ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
កិច្ចពិភាក្សា​ជំនាញ​ស្តីពី «ការប្រយុទ្ធ​ប្រឆាំង​អំពើ​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត» ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

​​អំពើ​កេង​ប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអ៊ីន​ធឺណេត​នេះ​ បាន​​ក្លាយ​ជា​ក្តី​បារម្ភថ្មី​មួយ​ទៀត​ដែល​ទាម​ទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​សាធារណជន​ អាណាព្យាបាល​របស់​កុមារ​ អជ្ញាធរ​ និង​សង្គម​ស៊ីវិល​ជាដើម​ ​ចាំបាច់​ធ្វើការ​រួមគ្នា​ដើម្បី​ទប់ស្កាត់។​

ស្រប​ពេល​ដែល​បច្ចេក​វិទ្យា​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ និង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទំនើប​មាន​ការ​ពេញ​និយម​នោះ​ អំពើ​កេង​ប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណេត​ បាន​ក្លាយ​ជា​ក្តី​បារម្ភ​ថ្មី​មួយ​ទៀត​ ដែល​ទាម​ទារ​ឲ្យ​ភាគីពាក់ព័ន្ធ​ចាំបាច់​ធ្វើការ​រួម​គ្នា​ដើម្បី​ទប់ស្កាត់​។​ ទិន្នន័យ​របស់ FBI រាយការណ៍ថា​ មាន​រូប​ភាព​ចំនួន​៤​លាន​រូបដែល​ពាក់ព័ន្ធនឹង​ការ​រំលោភ​ផ្លូវ​ភេទ កុមារ​ត្រូវ​បាន​លុប​ចេញ​ពី​ប្រព័ន្ធ​អ៊ឺនធឺណេត​ជា​រៀងរាល់ឆ្នាំ​។​

​កុមារ​កម្ពុជា​ដែល​កំពុងប្រើប្រាស់​ទូរស័ព្ទ​ទំនើ​ប​ ​មានអាយុ​ចន្លោះ​ ១២ឆ្នាំ​ ដល់​១៦ឆ្នាំ មក​ពីទី ​ប្រជុំ​ជន​ និងតំបន់ដាច់​ស្រយាល អាច​ក្លាយជា​ជនងាយរងគ្រោះ​នៃ​ការ​រំលោភ​បំពាន​តាម​ប្រព័ន្ធ​អ៊ឺនធឺណេត។​ ចាប់តាំង​ឆ្នាំ២០១៥​ មក​ដល់​បច្ចុប្បន្ន​នេះ​ ​ករណី​ចំនួន៦៣ហើយ​ទាក់ទង​នឹង​រូប​ភាព​អាសអាភាស​របស់​កុមារ​ និង​មនុស្ស​ធំ​នៅលើ​ប្រព័ន្ធអ៊ឺនធឺណេត ដែល​ទទួល​បាន​ការ​រាយការណ៍​ និង​ស៊ើប​អង្កេត នេះ​បើយោង​តាម​ អង្គការសកម្មភាព​ដើម្បី​កុមារ​ហៅ​កាត់​ថា​ APLE នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​កិច្ច​ពិភាក្សា​ជំនាញ​មួយ ស្តី​អំពី​«ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​កេង​ប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអ៊ីន​ធឺណេត​» ​នា​ថ្ងៃ​ពុធ​នេះ​ ឲ្យដឹង​ថា បើ​តាម​ទិន្នន័យ​របស់ ​FBI ​រាយការណ៍ថា​ យ៉ាង​ហោច​ណាស់រូប​ភាព​ចំនួន​៤​លាន​រូប​ដែល​ពាក់ព័ន្ធនឹង​ការ​រំលោភ​ផ្លូវ​ភេទកុមារនៅក្នុង​ពិភពលោក​ ​ត្រូវ​បាន​លុប​ចេញ​ពី​ប្រព័ន្ធ​អ៊ឺនធឺណេត​ ​ជា​រៀងរាល់​ឆ្នាំ​។ ​

អំពើ​កេង​ប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអ៊ីន​ធឺណេត​នេះ​ បានក្លាយ​ជា​ក្តី​បារម្ភថ្មី​មួយ​ទៀត​ដែល​ទាម​ទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​សាធារណជន​ អាណាព្យាបាល​របស់​កុមារ​ អជ្ញាធរ​ និង​សង្គម​ស៊ីវិល​ជាដើម​ ​ចាំបាច់​ធ្វើការ​រួមគ្នា​ដើម្បី​ទប់ស្កាត់។​

លោក សំលៀង សីលា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ នៅក្នុង​កិច្ចពិភាក្សា​ជំនាញ​ស្តីពី «ការប្រយុទ្ធ​ប្រឆាំង​អំពើ​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត» ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
លោក សំលៀង សីលា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ នៅក្នុង​កិច្ចពិភាក្សា​ជំនាញ​ស្តីពី «ការប្រយុទ្ធ​ប្រឆាំង​អំពើ​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត» ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ សំលៀង​ សីលា​ នាយក​ប្រតិ​បត្តិ​ នៃអង្គការ​សកម្មភាព​ដើម្បី​កុមារ​ហៅ​កាត់​ថា​ APLE ​ដែល​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង ​នឹង​ការ​រំលោភ​ផ្លូវ​ភេទលើ​កុមារ​កម្ពុជា​ ឲ្យ​ដឹង​ថា​ នា​ពេល​ចុង​ក្រោយ​នេះ​ ចំនួន​បទល្មើស​រំលោភ​បំពាន​កុមារ​កម្ពុជា​តាម​ប្រព័ន្ធអ៊ឺនធឺណេតមាន​ការ​កើន​ឡើង​ ដោយសារ​ការ​រំលោភ​បំពាន​កុមារ​ក្រៅ​ប្រព័ន្ធ​អ៊ឺនធឺណេត​ ឬ​ដោយ​ផ្ទាល់​នោះ​ចាប់​ផ្តើម​មាន​ការ​ថយ​ចុះ​។​

«បទល្មើស​រំលោភ​កុមារ​ដោយ​អ្នក​ទេសចរ ​បទល្មើស​រំលោភ​សេពសន្ធវៈ និង​បទល្មើស​ផ្លូវ​ភេទក្រៅ​ ​ ប្រព័ន្ធអ៊ឺនធឺណេត​កំពុង​ធ្លាក់​ចុះ​។ ហើយ​នេះ​ ក៏​ជា​សញ្ញា​ថា​ ជន​ល្មើស​ផ្លាស់​ប្តូរ​វិធីសាស្ត្រ​ក្នុង​ការ​ប្រព្រឹត្តិ​ ទៅ​ជា​លក្ខណៈ​អានាមិក​ក្នុង​ប្រព័ន្ធអ៊ឺនធឺណេតវិញ​ ដែល​ជា​មធ្យោបាយ​មួយ​ ដែល​មាន​សុវត្ថិភាព​ជាង​សម្រាប់​អ្នក​ប្រព្រឹត្តិ​ ​ដែល​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​ដេញ​តាម​»។​

លោក​ សំលៀង​ សីលា​ បន្តថា​ បើ​ទោះ​ជា​រូបភាព​ទាំង​នោះ​ត្រូវ​បាន​ដក​ចេញ​ពី​ប្រព័ន្ធ​អ៊ឺនធឺណេត​ហើយ​យ៉ាង​ណា​ក៏ដោយ​ ក៏ប៉ុន្តែ​លោក​ថា​ វា​ក៏​អាច​មាន​ករណី​រូប​ទាំង​នោះ​ ត្រូវ​បានបង្ហោះ​មក​ប្រព័ន្ធ​អ៊ឺនធឺណេត​វិញ​ដែរ។ ហើយ​នេះ​ គឺ​ជា​ក្តី​បារម្ភ ដែល​ភាគី​ពាក់ព័ន្ធ​ កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​បន្ត​។

ជាមួយ​គ្នា​នេះដែរ ​លោកថា ក៏​មាន​ផងដែរ​នូវ​ការលើក​កម្ពស់ ​ការ​យល់​ដឹង​អំពី​ហានិភ័យ​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណេត ដល់​អ្នក​ប្រើ​ប្រាស់​ ព្រម​ទាំង​ណែនាំ​ដល់​អាណាព្យាបាល​កុមារ​ឲ្យ​ឃ្លាំមើល​ និង​រារាំង​កូន​របស់​ពួកគេកុំ​ឲ្យចូល​ទៅក្នុង​វេបសាយ​មិន​ល្អ​នានា​។​

កិច្ច​ពិភាក្សា​ជំនាញ​ស្តី​អំពី​«ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​កេង​ប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអ៊ីន​ធឺណេត​»នេះ​ ធ្វើ​ឡើង​ដើម្បី​កំណត់​យុទ្ធសាស្ត្រ​សំខាន់ៗ​ កត្តា​ប្រឈម និង​ចន្លោះ​ខ្វះ​ខាត​នៃក្រប​ខ័ណ្ឌ​ច្បាប់​ ​ ព្រមទាំង​ឱកាស​ក្នុង​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ដើម្បី​បង្ការ​ និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​កេង​ប្រវ័ញ្ច​ និង​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអ៊ីន​ធឺណេតនៅ​កម្ពុជា​។​

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ទ្រៃយ៍​នៃ​គណៈកម្មធិការ​ជាតិ​បង្ក្រាប​ការជួញដូរ​ និង​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ​នៅក្នុង​កិច្ចពិភាក្សា​ជំនាញ​ស្តីពី «ការប្រយុទ្ធ​ប្រឆាំង​អំពើ​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីធឺណិត» ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ទ្រៃយ៍​នៃ​គណៈកម្មធិការ​ជាតិ​បង្ក្រាប​ការជួញដូរ​ និង​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ​នៅក្នុង​កិច្ចពិភាក្សា​ជំនាញ​ស្តីពី «ការប្រយុទ្ធ​ប្រឆាំង​អំពើ​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីធឺណិត» ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោកស្រី​ ជូ ប៊ុន​អេង​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារ លើក​ឡើង​ថា​បច្ចេក​វិទ្យា​ បាន​ធ្វើ​ឲ្យ​ជន​ខិល​ខូច​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​លាក់​ព័ត៌មាន​ និង​សមាសភាព​របស់​ជន​ល្មើ​ស​ទាំង​នោះ​។​ លោកស្រី ថ្លែង​ថា​ការណ៍​នេះ​បាន​បង្ក​ការ​លំបាក​ដល់​អជ្ញាធរ​ក្នុង​ការ​ស៊ើប​អង្កេត​ ការ​បង្ការ​ទប់ស្កាត់ និង​ការ​បង្ក្រាបផងដែរ។​

«ការ​រំលោភ​បំពាន​ដោយ​ផ្ទាល់​មាន​ន័យ​ថាយើង​មើលឃើញ​ ហើយ​យើង​ក៏​អាច​ទទួល​បាន​ព័ត៌មាន​ឆាប់​ និង​បង្ក្រាប​បាន​ឆាប់។ ប៉ុន្តែ​ការ​រំលោភបំពានតាម​ប្រព័ន្ធ​អ៊ឺនធឺណេតនេះ គឺ​ការ​ផ្ញើសារ​ដែល​មាន​ការ​លាក់លៀម​ ដែល​ពេលខ្លះ​ទម្រាំ​តែ​យើង​បាន​ដឹង​ គឺ​គេ​ធ្វើ​រួច​ទៅ​ហើយ។ យើង​គិត​ថា​ការ​ដែល​លុប​រូប​ភាព​ទាំង​នោះ​ចេញ គឺ​ជា​ការ​ងាយ​ស្រួល​ ប៉ុន្តែអ្វី​ដែល​លំបាកគឺ​រូបភាព​ទាំង​នោះ​ បាន​ដិត​ជាប់​រូប​ភាព​រួច​ទៅ​ហើយ។ ហើយ​គេ​អាចទាញ​យក​រូប​ថ្មី​មក​ទៀត​ ដែល​នៅ​តែ​បន្តឲ្យ​មាន​គ្រោះថ្នាក់ទៅដល់​កុមារ»។

លោកស្រី Amy Crocker អ្នកសម្របសម្រួល​ផ្នែក​អភិវឌ្ឍ​បណ្តាញ​រាយការណ៍​ពិសេស​នៃ​មូលនិធិ​អ៊ីនហូប (INHOPE) នៅក្នុង​កិច្ចពិភាក្សា​ជំនាញ​ស្តីពី​«ការប្រយុទ្ធ​ប្រឆាំង​អំពើ​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត» ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
លោកស្រី Amy Crocker អ្នកសម្របសម្រួល​ផ្នែក​អភិវឌ្ឍ​បណ្តាញ​រាយការណ៍​ពិសេស​នៃ​មូលនិធិ​អ៊ីនហូប (INHOPE) នៅក្នុង​កិច្ចពិភាក្សា​ជំនាញ​ស្តីពី​«ការប្រយុទ្ធ​ប្រឆាំង​អំពើ​កេងប្រវ័ញ្ច​ និង​អំពើ​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត» ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ស្រី​ Amy Crocker អ្នក​សម្រប​សម្រួល​ផ្នែក​អភិវឌ្ឍ​បណ្តាញ​រាយការណ៍​ពិសេស​ នៃ​មូលនីធិ​អ៊ីនហូប​ ដែល​ជា​បណ្តាញ​សាកល​ ធ្វើ​ការ​លើ​បញ្ហា​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ​តាមប្រព័ន្ធអ៊ឺនធឺណេត​ឲ្យ​ដឹង​ថា​ មូលនីធិអ៊ីនហូប​បាន​បង្កើត​កម្មវិធី​Internet Hotline ដើម្បី​ឲ្យ​សាធារណជន​អាច​ធ្វើ​ការ​រាយការណ៍​នូវ​ករណី រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ​តាមប្រព័ន្ធអ៊ឺនធឺណេត​នានា​ ដែល​ពួកគេ​បាន​ជួប​ប្រទះ​ ដើម្បី​អាច​ឲ្យ​អជ្ញាធរ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​អាច​ស៊ើប​អង្កេត​ និង​ឈាន​ដល់​ការ​លុប​ករណី​រូប​ភាព​អាសអាភៀស​កុមារ​លើ​ប្រព័ន្ធ​អ៊ឺនធឺណេត​បាន​។​

ក្រៅអំពី​ការ​រំលោភ​បំពាន​តាម​ប្រព័ន្ធអ៊ីន​ធឺណេត កុមារ​កម្ពុជា​ក៏​រង​គ្រោះ​ក្នុង​ទម្រង់​ផ្សេងៗ​ផង​ដែរ ​ជា​អាទ៍​ ការ​រំលោភ​បំពាន​តាម​ដង​ផ្លូវ​ ​ការ​រំលោភ​បំពានតាម​ទីតាំង​ប្រកប​របរ​ផ្លូវ​ភេទ​ និង​ការ​រំលោភ​បំពាន​នៅ​តាម​ស្ថាប័ន​ ឬ​អង្គការ​សមាគមន៍ជាដើម​៕​

XS
SM
MD
LG