រូបភាពជុំវិញពិភពលោកថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា បារាំង អាហ្វហ្គានីស្ថាន រុស្ស៊ី វ៉េណេស៊ុយអេឡា ឥណ្ឌូណេស៊ី និងគុយវ៉ែត។
រូបភាពជុំវិញពិភពលោក ០៨ តុលា ២០១៩

១
ប៉ូលិសសែងម្ឈូសរបស់ជនរងគ្រោះបួននាក់ដែលបានស្លាប់ដោយសារការចាក់កាំបិតនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទីអង្គារទី ០៨ ខែតុលា ឆ្នាំ២០១៩។

២
ស្ត្រីម្នាក់ដើរក្រោមដើមឈើនារដូវស្លឹកឈើជ្រុះក្នុងទីក្រុងម៉ូស្គូប្រទេសរុស្ស៊ីកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។

៣
ក្មេងប្រុសស្រីជនជាតិអាហ្វហ្គានីស្ថានលេងនៅទីលានចាក់សម្រាមក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។

៤
រថយន្តរបស់ប៉ូលិសមួយត្រូវបានបាតុករដុតកំទេចប្រឆាំងនឹងវិធានការត្បិតត្បៀតរបស់ប្រធានាធិបតីអេក្វាទ័រ Lenin Moreno ក្នុងទីក្រុង Quito ប្រទេសអេក្វាទ័រកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។

៥
អ្នកពន្លត់អគ្គិភ័យឈរនៅលើជណ្តើរបាញ់ទឹកពន្លត់ភ្លើងនៅរោងចក្រមួយក្នុងទីក្រុង Villeurbanne ភាគខាងកើតប្រទេសបារាំងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។

៦
សត្វកុកត្រូវបានគេថតនៅឆ្នេរមួយភាគខាងជើងទីក្រុងគុយវ៉ែតកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។

៧
លោកស្រី Esperanza Castillo (កណ្តាល) ជនជាតិវ៉េណេស៊ុយអេឡាអាយុ៧៤ឆ្នាំកំពុងទទួលការព្យាបាលនៅគ្លីនីកមួយរបស់គ្រូព្យាបាលបែបព្រលឹងវិញ្ញាណ«Guayanese Brother»ក្នុងទីក្រុងការ៉ាកាសកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

៨
មន្ត្រីម្នាក់វាស់ប្រវែងសត្វត្រីបាឡែននៅឆ្នេរ Teluk Betung ខេត្តស៊ូម៉ាត្រាខាងលិចក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។