រូបភាពជុំវិញពិភពលោក ២៩ តុលា ២០១៨ មកពីប្រទេសហ្វាតេម៉ាឡា សហរដ្ឋអាមេរិក អង់គ្លេស ណូវេលសេឡង់ អ៊ីស្រាអែល ឥណ្ឌូនេស៊ី និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២៩ តុលា ២០១៨
- VOA English

១
ជនចំណាកស្រុកឆ្លងទន្លេ Suchiate ពីក្រុង Tecun Uman ប្រទេសហ្វាតេម៉ាឡា ទៅកាន់ក្រុង Ciudad Hidalgo ប្រទេសម៉ិចស៊ិក បន្ទាប់ពីមានការដាក់របាំងបង្ខាំងនៅលើស្ពាន។

២
បុរសម្នាក់អង្គុយពីមុខស្លាករំឭកឈ្មោះជន ដែលបានបាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារមួយនៅវិហារអម្បូរជ្វីព Tree of Life ក្នុងក្រុង Pittsburgh រដ្ឋ Pennsylvania។

៤
បាច់ផ្កាត្រូវបានដាក់នៅខាងក្រៅក្លឹបបាល់ទាត់ Leicester City ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធសេដ្ឋីជនជាតិថៃ និងជាម្ចាស់ក្លឹប លោក Vichai Srivaddhanaprabha និងមនុស្សបួននាក់ផ្សេងទៀត ដែលបានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅក្រុង Leicester ប្រទេសអង់គ្លេស។

៥
សាច់ញ្ញាតិអ្នកដំណើរជើងយន្តហោះ JT610 របស់ក្រុមហ៊ុនហោះហើរ Lion Air ដែលបានធ្លាក់ចូលសមុទ្រ ស្រែកយំនៅព្រលានយន្តហោះ Depati Amir ក្នុងក្រុង Pangkal Pinang កោះ Belitung ប្រទេសឥណ្ឌូនេស៊ី។

៦
បាតុករម្នាក់គប់ដុំថ្មទៅលើកងទាហានអ៊ីស្រាអែល ខណៈដែលបាតុករមួយចំនួនទៀតដុតកង់ឡាននៅជិតរបងព្រំដែនតំបន់Gaza អំឡុងពេលបាតុកម្មមួយ។

៧
ព្រះអង្គម្ចាស់ Harry និងមហេស៊ី Meghan ជួបជាមួយតារាសម្តែងក្នុងសម្លៀកបំពាក់ប្លែកៗ អំឡុងពេលដំណើរទស្សនកិច្ចនៅក្រុង Wellington ប្រទេសណូវែលសេឡង់។

៨
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងភរិយាលោកស្រី Melania Trump ឲ្យស្ករគ្រាប់ទៅក្មេងៗអំឡុងពេលពិធីបុណ្យ Halloween នៅសេតវិមាន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៩
អ្នករើសអេតចាយនៅកន្លែងចាក់សំរាម Bhalswa ក្នុងក្រុងញូវដេលី ប្រទេសឥណ្ឌា។