រូបភាពជុំវិញពិភពលោកថ្ងៃទី ១៣ តុលា ២០១៦ មានមកពី ប្រទេសថៃ អ៊ីស្រាអែល អាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិក បារាំង កូឡុំប៊ី និងប្រទេសអាល្លីម៉ង់។
រូបភាពជុំវិញពិភពលោក ១៣ តុលា ២០១៦

១
ស្រ្តីម្នាក់មកពីនិកាយសាម៉ារីតុបតែងខ្ទមប្រពៃណីមានឈ្មោះថា «ស៊ុកា» ដែលជាខ្ទមពិធីសាសនាប្រើសម្រាប់បុណ្យឈប់សម្រាកសាសនាយូដា Sukkot ដែលមានដូចជាបន្លែនិងផ្លែឈើ នៅលើភ្នំ Gerizim ជាយក្រុង Nablus តំបន់ West Bank។

២
សប្បុរសជនយំសោកខណដែលពួកគេអធិស្ឋានដល់ព្រះមហាក្សត្រថៃ Bhumibol Adulyadej នៅមន្ទីរពេទ្យ Siriraj ដែលព្រះអង្គបានចូលពិនិត្យមុនពេលសោយទីវង្គតនៅទីក្រុងបាងកក។ ព្រះមហាក្សត្រ Bhumibol Adulyadej បានសោយទីវង្គតបន្ទាប់ពីមានជំងឺជាយូរមកហើយ នេះបើតាមការប្រកាសរបស់ព្រះបរមរាជវាំង។ ការសោយទីវង្គតរបស់ព្រមហាក្សត្រថៃបានបញ្ចប់រជ្ជកាលប្រាំពីរទសវត្សរ៍ហើយបានធ្វើឲ្យប្រជាជនដែលបែកបាក់ បាត់បង់អ្នកតំណាងសាមគ្គីភាពដ៏កម្រ។

៣
រូបភាពនេះត្រូវបានបញ្ចេញដោយការិយាល័យរាជវាំង Bhutan សម្រាប់បណ្តាញសារព័ត៌មានបង្ហាញពី ព្រះមហាក្សត្រ Jigme Khesar ដុតទាននៅវត្ត Tashichhodzong ទីក្រុង Thimpu ក្បែររូបថតព្រះមហាក្សត្រថៃ Bhumibol Adulyadej ដែលបានសោយទីវង្គតក្នុងទីក្រុងបាំងកក។

៤
សត្វទុងពណ៌សចឹកត្រីនៅអាងស្តុកទឹក Mishmar HaSharon ប្រទេសអ៊ីស្រាអែល។

៥
ប្រជាជនអាហ្វហ្គានីស្ថានម្នាក់កាន់ទុក្ខនៅខាងមុខក្លោងទ្វារចេតិយ Sakhi បន្ទាប់ពីការវាយប្រហារមួយយប់នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃទី១២ តុលា ២០១៦។

៦
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបច្ចុប្បន្នលោក បាន គីមូន (ស្តាំ) អោបអគ្គលេខាធិការដែលបានជ្រើសតាំងលោក Antonio Guterres នៃប្រទេសព័រទុយហ្គាល់ បន្ទាប់ពីលោកបានថ្លែងសុន្ទរកថាក្នុងជំនួបប្រជុំរបស់លោកនៅឯទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ បុរីញូវយ៉ក។

៧
រថយន្តនៅសហគ្រាសមួយត្រូវបានព័ទ្ធដោយទឹកជំនន់ដោយសារខ្យល់ព្យុះ Hurricane Matthew ទីក្រុង Lumberton រដ្ឋ Carolina ខាងជើង កាលពីថ្ងៃទី១២ តុលា ២០១៦។ ប្រជាជនត្រូវបានជម្លៀសចេញ ហើយមន្រ្តីបានព្រមានថាសហគមន៍មួយចំនួនអាចនឹងផ្តាច់ដោយសារតែផ្លូវបានត្រូវបំផ្លាញនិងការបិទស្ពាន។

៨
បេក្ខជនប្រធានាធិបតី គណបក្សសាធារណរដ្ឋលោក Donald Trump លើកផ្លាកបង្ហាញ នៅចុងបញ្ចប់នៃយុទ្ធនាការបោះឆ្នោតទីក្រុង Lakeland រដ្ឋ Florida សហរដ្ឋអាមេរិកកាលពី ថ្ងៃទី ១២ តុលា ២០១៦។

៩
យុវជនស៊ីរីម្នាក់និង យុវជនអាហ្វហ្គានីស្ថាន៥នាក់ គ្រវីដៃនៅស្ថានីយរថភ្លើង Calais ភាគខាងជើងប្រទេសបារាំង នៅពេលដែលគេចាកចេញទៅប្រទេសអង់គ្លេស។

១០
មនុស្សម្នាចូលរួមក្នុងការដង្ហែរក្បួនសន្តិភាពនៅទីក្រុង Bogota ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១២ តុលា ២០១៦។ កសិកររាប់ពាន់នាក់ សកម្មជនជនជាតិដើមភាគតិច និងសិស្សនិស្សិតបានហែរក្បួននៅទីក្រុងនានាទូទាំងប្រទេសដើម្បីទាមទារកិច្ចព្រមព្រៀងសន្តិភាពរវាងរដ្ឋាភិបាលនិងក្រុមឧទ្ទាមឆ្វេងនិយម។

១១
ទិដ្ឋភាពពី លើអាកាសបង្ហាញពី អ្នកដំណើរកម្សាន្តម្នាក់ដើរក្នុងឆ័ត្រពណ៌ផ្កាឈូកក្នុងសួនរុក្ខជាតិពណ៌ខៀវនិងលឿងក្នុងទីក្រុង Cologne ភាគខាងលិចប្រទេសអាល្លឺម៉ង់។