រូបភាពជុំវិញពិភពលោកថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា ចិន ឥណ្ឌា កុងហ្គោ អ៊ីរ៉ាក់ តៃវ៉ាន់ អង់គ្លេស បារាំង និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ០១ តុលា ២០១៩

១
សមាជិកយោធានិងទាហាននៃកងទ័ពរំដោះប្រជាជនដើរក្បួនកាត់ទីលានធានអាមេនមុននឹងពិធីគម្រប់ខួបទី៧០នៃសាធារណៈរដ្ឋប្រជាមានិតចិនក្នុងទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។

២
កុមារីម្នាក់ឈ្មោះ Chikuru អាយុ១១ឆ្នាំ សែងទឹកទៅផ្ទះក្នុងស្រុក Bugamba ទីក្រុង Goma នៃខេត្ត North Kivu ភាគខាងកើតសាធារណៈរដ្ឋកុងហ្គោកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

៣
សិស្សសាលាស្លៀកពាក់ជារូបចម្លាក់មេដឹកនាំសេរីភាពឥណ្ឌា Mahatma Gandhi ឈរនៅចំណុចប្រសព្វចរាចរក្នុងការដង្ហែក្បួន Dandi March ក្នុងខួបទី១៥០របស់លោក Gandhi ក្នុងទីក្រុងញុវដែលីប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារទី០១ ខែតុលា ឆ្នាំ២០១៩។

៤
បាតុករប្រឆាំងរដ្ឋាភិបាលម្នាក់យកឆ័ត្របាំងអំឡុងបាតុកម្មមួយក្នុងស្រុក Sha Tin ក្នុងទីក្រុងហុងកុងកាលពីថ្ងៃអង្គារទី០១ ខែតុលា ឆ្នាំ២០១៩។

៥
ស្ត្រីម្នាក់ដើរជាមួយកូនៗរបស់នាងក្នុងថ្ងៃដំបូងនៃឆមាសថ្មីក្នុងទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់កាលពីទី០១ ខែតុលា ឆ្នាំ២០១៩។

៦
ទិដ្ឋភាពស្ពានបាក់នៅកំពង់ផែនេសាទត្រី Nanfangao ក្នុងទីក្រុង Suao កាលពីថ្ងៃអង្គារទី០១ ខែតុលា ឆ្នាំ២០១៩។

៧
ចៅក្រមជើងចាស់នៃចក្រភពអង់គ្លេសចូលរួមក្នុងពិធី ស្វាគមន៍ចៅក្រមប្រចាំឆ្នាំថ្មី ឆ្លងផ្លូវពី Westminster Abbey ទៅកាន់សភាក្នុងទីក្រុងឡុងដ៍កាលពីថ្ងៃទី០១ តុលា ឆ្នាំ២០១៩។

៩
ម្តាយរបស់លោក Botham Jean អ្នកស្រី Allison Jean រីករាយនៅក្នុងបន្ទប់តុលាការបន្ទាប់ពីប៉ូលិសស្រី Amber Guyger នៃទីក្រុង Dallas ជាប់ចោទពីបទធ្វើឃាតកម្មកាលពីថ្ងៃទី០១ តុលា ឆ្នាំ២០១៩។

១០
ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ចូលរួមក្នុងការដើរបង្ហាញម៉ូដសម្លៀកបំពាក់នារី Chanel សម្រាប់រដូវកាលផ្ការីកនិងរដូវក្តៅឆ្នាំ២០២០ ក្នុងទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី០១ តុលា ឆ្នាំ២០១៩។

១១
មនុស្សម្នាប្រើទូរសព្ទទំនើបដើម្បីថតកាំជ្រួចនៅទីលានធានអាមេននៅពេលល្ងាចមួយដើម្បីប្រារព្ធខួប៧០ឆ្នាំនៃសាធារណៈរដ្ឋប្រជាមានិតចិនក្នុងទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។