ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​លោក​​អូបាម៉ា​សង្កត់​ធ្ងន់​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ការ​បង្កើត​ការងារ


Вважається, що найбільші шанси стати новим папою має 64-річний темношкірий кардинал Пітер <a href="http://ru.wikipedia.org/wiki/%D0%A2%D0%B0%D1%80%D0%BA%D1%81%D0%BE%D0%BD,_%D0%9F%D0%B8%D1%82%D0%B5%D1%80_%D0%9A%D0%BE%D0%B4%D0%B2%D0%BE_%D0%90%D0%BF%D0%BF%D0%B8%D0%B0%D1%85" target="_blank">Тарксон</a> з Гани.
Вважається, що найбільші шанси стати новим папою має 64-річний темношкірий кардинал Пітер <a href="http://ru.wikipedia.org/wiki/%D0%A2%D0%B0%D1%80%D0%BA%D1%81%D0%BE%D0%BD,_%D0%9F%D0%B8%D1%82%D0%B5%D1%80_%D0%9A%D0%BE%D0%B4%D0%B2%D0%BE_%D0%90%D0%BF%D0%BF%D0%B8%D0%B0%D1%85" target="_blank">Тарксон</a> з Гани.

លោក​ប្រធានាធិបតី​ (Barack Obama)​ បារ៉ាក់​អូបាម៉ា​បាន​ប្រើ​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ របស់​លោក​ដើម្បី​លាត​ត្រដាង​អំពី​ផែនការ​របស់​លោកប្រយោជន៍​នឹង​បង្កើត​ការងារ​ ហើយ​ធ្វើ​ឲ្យ​សរអា​កាន់​តែ​មាន​លក្ខណ:​ ប្រកួត​ប្រជែង​ នៅ​ក្នុង​សេដ្ឋកិច្ច​សកលលោក។ ​លោក​ប្រធានាធិបតី​ក៏​ស្នើ​ផង​ដែរ​ឲ្យ​បញ្ឈប់​មុខ​ចំណាយ​របស់​រដ្ឋាភិបាល​ក្នុង​វិស័យ​មួយ​ចំនួន​ ដើម្បី​ជួយ​បន្ថយ​ឱនភាព។

នៅ​ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​របស់​លោក​ជូន​សភា​ ហើយនិង​ពលរដ្ឋ​ អាមេរិកាំង​រាប់​លាន​នាក់​ដែល​មើល​ទូរទស្សន៍​ លោក​ប្រធានាធិបតី​ អូបាម៉ា​អំពាវនាវ​ឲ្យ​សរអា​ធ្វើ​វិនិយោគទុន​ច្រើន​ថែម​ទៀត​នៅ​ក្នុង​វិស័យ​ អប់រំ​ ហេដ្ឋា​រចនាសម្ព័ន្ធ​ ហើយ​នឹង​ការ​ផ្ដួចផ្ដើម​គំនិត​ឆ្នៃ​ប្រឌិត​ខាង​វិទ្យាសាស្ដ្រ។​ លោក​មាន​ប្រសាសន៍​ថា​ សរអា​ត្រូវ​ឈ្នះ​ដាច់​ប្រទេស​ដទៃៗ​ទៀត​ក្នុង​ពិភព​លោក​ ខាង​ផ្នែក​គំនិត​ឆ្នៃ​ប្រឌិត​ ការ​អប់រំ​ ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ។

«យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​ក្លាយ​ជា​កន្លែង​ដ៏​ល្អ​បំផុត​នៅលើពិភពលោកសម្រាប់ការ​ធ្វើ​ជំនួញ។ ​យើង​ត្រវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឱនភាព​សេដ្ឋកិច្ច​ និង​ធ្វើ​កំណែ​ទម្រង់​រដ្ឋាភិបាល។ ​នេះជា​វិធី​ដែល​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​យើង​បាន​ថ្កុំ​ថ្កើង។ ​នេះ​ជាវិធីដែលនឹងធ្វើឲ្យយើងអាចបានជោគ​ជ័យនា​ពេលអនាគត»។

សុន្ទរកថា​ប្រចាំ​ឆ្នាំទី​ពីររបស់​លោក​ អូបាម៉ា​នៅ​ចំពោះ​មុខ​សភា​ទាំងពីរ​ ភាគ​ច្រើន​ ផ្ដោត​ទៅ​លើ​បញ្ហា​ក្នុង​ប្រទេស​ ជា​ពិសេស​បញ្ហា​សេដ្ឋកិច្ច។ ​នៅ​ក្នុង​សុន្ទរកថា​នេះ​ លោក​ប្រធានាធិបតី​ប្រើ​ភាសា​ដ៏​មាន​សុទិដ្ឋិនិយម​ជា​ទី​បំផុត​ ដែល​លោក​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​ នៅ​ក្នុង​ការ​ពិព៌ណនា​អំពី​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ។

«ឥឡូវ​នេះ​យើង​ចាប់​រីក​ចម្រើន​វិញ​ហើយ។ ​នៅ​ពីរ​ឆ្នាំ​ក្រោយ​ការ​អន់​ថយ​សេដ្ឋកិច្ច​ដ៏​ធ្ងន់​បំផុត​ដែល​យើងមិន​ធ្លាប់​បាន​ជួប​ប្រទះ​នោះ​ ទី​ផ្សារ​ភាគហ៊ុន​ចាប់​មាន​កំណើន​ខ្លាំង​វិញ​ហើយ។ ​ប្រាក់​ចំណេញ​របស់សាជីវកម្ម​នានា​ក៏​បាន​កើន​ឡើង​ដែរ។ ​សេដ្ឋកិច្ច​បាន​ចាប់រីក​លូត​លាស់​ឡើង​វិញ​ហើយ​។»

ក៏​ប៉ុន្ដែ​លោក​ អូបាម៉ាទទួល​ស្គាល់​ថា​ ភាព​គ្មាន​ការងារ​ធ្វើ​នៅ​តែ​មាន​កម្រិត​ខ្ពស់​ដដែល​ ហើយ​ថា​ ជនជាតិ​អាមេរិកាំងចង់​ឲ្យ​មេដឹកនាំ​របស់​ពួក​គេ​ផ្ដោតអារម្មណ៍​ទៅ​លើ​ការ​បង្កើត​ការងារ។

លោក​ប្រធានាធិបតី​លាត​ត្រដាង​អំពី​របៀបវារ:​ដើម្បី​ធ្វើ​ឲ្យ​លក្ខណ:​របស់​សរអា​ក្នុង​ការ​ប្រកួត​ប្រជែង​ កាន់​តែ​ល្អ​ប្រសើរ​ឡើង។​ របៀបវារ:​នេះ​មាន​រាប់​ទាំង​ការ​បង្កើន​មុខ​ចំណាយ​របស់​រដ្ឋាភិបាល​ ដើម្បី​ជួយ​លើក​ស្ទួយ​ការ​ស្រាវជ្រាវ​ហើយ​និង​ការ​អភិវឌ្ឍ ​ជា​ពិសេស​នៅ​ក្នុង​ផ្នែក​បច្ចេកវិជ្ជា​ថាមពល​ស្អាត។

លោក​ក៏​អំពាវនាវ​ផង​ដែរ​ ឲ្យ​មាន​ការ​ផ្ដួចផ្ដើម​គំនិត​របស់​សហព័ន្ធ​ ដើម្បី​លើក​ស្ទួយសាលារៀន​ និង​មហាវិទ្យាល័យ​ទូទាំង​ប្រទេស​ ព្រម​ទាំង​វិនិយោគទុន​នៅ​ក្នុង​ការ​លើក​កម្ពស់​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​ប្រទេស​ជាតិ​ ហើយនិង​ការ​កែ​ទម្រង់​រដ្ឋាភិបាល។

នៅ​ក្នុង​ការ​ឆ្លើយ​ត​របស់​គណបក្ស​សាធារណរដ្ឋ​និយម​ លោក ផល​ រ៉ាយយ៉ិន​ (Paul Ryan) ដែល​ជា​សមាជិក​សភា​តំណាងរាស្ដ្រ ហើយ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ នៃ​សភា​តំណាងរាស្ដ្រ​ទទួល​បន្ទុក​ខាង​ថវិកា​ និយាយ​ថា​ លោក​ អូបាម៉ា​បន្ដ​ធ្វើ​ការចំណាយ​ហួស​ហេតុ។

«ការ​ពឹង​ផ្អែក​ទៅ​លើ​ការិយាធិបតេយ្យ​ឬ​រដ្ឋាភិបាល​ដើម្បីជំរុញ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ ការ​ប្រកួត​ប្រជែង​ និង​ជម្រើសដ៏​ត្រឹម​ត្រូវ​របស់​អ្នក​ប្រើ​ប្រាស់​នោះ​ មិន​ដែល​ធ្លាប់​សម្រេច​បាន​ឡើយ​ ហើយ​វាក៏មិន​មាន​ប្រសិទ្ធិភាព​ដែរ​នៅ​ពេល​នេះ​។ យើង​ត្រូវតែ​រក​ផ្លូវ​ដើរ​ថ្មី​មួយ»។

លោក​ប្រធានាធិបតី​ ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ព្រួយ​បារម្ភ​របស់​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​និយមអំពី​ឱនភាព​របស់​សហព័ន្ធ​ ដោយ​ស្នើឲ្យ​បញ្ឈប់​មុខ​ចំណាយ​រដ្ឋាភិបាលជាច្រើន​ផ្នែក​ស៊ីវិល​ នៅ​ក្នុង​កម្រិត​បច្ចុប្បន្ន​នេះ​ សម្រាប់​រយ:ពេល​៥ឆ្នាំ​ខាង​មុខ​នេះ។​ លោក​មាន​ប្រសាសន៍​ថា​ ផែនការ​នេះ​នឹង​បន្ថយ​ឱនភាព​រហូត​ជាង​៤រយពាន់​លាន​ដុល្លារ​ ក្នុង​រយ:​ពេល​១០​ឆ្នាំ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​មុន​សុន្ទរកថា​ប្រចាំ​ឆ្នាំ​ លោក​ ចន​ បូណ័រ (John Boehner) ប្រធាន​សភា​តំណាងរាស្ដ្រ​ ហៅ​សេចក្ដី​ស្នើ​នេះ​ ថា​មិន​គ្រប់គ្រាន់​ទេ៕

ប្រែ​សម្រួល​ដោយ ​កង ​ស៊ីវន

XS
SM
MD
LG