ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ជំរុញ​ឲ្យ​មាន​ការ​ផ្ដួច​ផ្ដើម​គំនិត​ថ្មី​ក្នុង​ពាណិជ្ជកម្ម​


多爾納逃亡途中照片 (美國之音國符拍攝)
多爾納逃亡途中照片 (美國之音國符拍攝)

ទី​ក្រុង​វ៉ាស៊ីនតោន៖​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ កំពុង​ជំរុញ​លើកទឹកចិត្ត​ឲ្យមាន​ការបញ្ចូលរបៀបថ្មី​ក្នុងចំណោម​ពាណិជ្ជករ​អាមេរិកាំង​ក្នុងខណៈ​នោះដែរ ​ពួកគណៈបក្សសធារណរដ្ឋ​និយម បាន​ព្រមាន​ប្រឆាំង​ដំ​ណោះ​ស្រាយ​របស់​រដ្ឋាភិបាល​ក្នុង​សន្ទរក​ថា​ប្រចាំ​សប្តាហ៍​ឆ្លើយតប​របស់​ខ្លួន។

លោក​ប្រធានាធិបតី​អូបាម៉ា​ បាន​ថតសារ​របស់​លោក​នៅដើម​សប្តាហ៍​នេះ​នៅ​រោងចក្រ​របស់​ក្រុមហ៊ុន​ថាមពល​ (Orion Energy System)​ អូរ៉ាយយ៊ិន អេនែរ​ស្ស៊ី​ស៊ិសតឹម ​ក្នុងរដ្ឋ​ (Wisconsin) ​វិសខុន​ស៊ិន

ភាគ​ខាងជើង​ ។

លោក​មាន​ប្រសាសន៍​ថា​ លោក​បាន​ស្នើរ​ការបន្ថយពន្ធ​ច្រើន​ជាងមុន​សម្រាប់​ការស្រាវជ្រាវ​លើ​ក្រុម​ហ៊ុន​ដែល​ផ្សព្វផ្សាយ​ថាមពល​ស្អាត​ ដូចជា​កម្លាំងខ្យល់​ ហើយនឹង​ផ្ទាំង​កញ្ចក់​ស្រូប​យក​កំដៅ​ព្រះ​អា​ទិត្យ​។

«ការធ្វើ​ដូច្នេះ​នឹង​ជួយជំរុញ​ផលិតផល​និង​បច្ចេកវិទ្យា​ថ្មី​។ ការណ៍នេះ ​នឹង​នាំ​ឲ្យមាន​ការងារ​ល្អ​ថ្មី​ហើយនឹង​ធ្វើ​ឲ្យ​យើង​មាន​ជោគជ័យ​នៅពេល​អនាគត​ ដោយបញ្ចេញទេព​កោសល្យ​ និង​ការប៉ិន​ប្រសប់នៃ​ពាណិជ្ជករ​និង​កម្មករ​អាមេរិកាំង​នៅ​ទូទាំង​ប្រទេស​»។

លោកអូបាម៉ា​ មាន​ប្រសាសន៍​ថា​លោក​ចង់ឲ្យ​ថាមពល​អគ្គីសនី​៨០%​ក្នុង​សហ​រដ្ឋ​អាមេរិក​កើតចេញ​ពី​ថាមពល​ស្អាត​នៅឆ្នាំ​២០៣៥ ​។

សុន្ទរកថារបស់​គណៈបក្ស​សាធារណ​រដ្ឋ​និយម​ ក៏​បាន​ចេញមក​ពី​រដ្ឋវិស​ខុន​ស៊ិនដែរ​ ហើយ​និង​មកពី​លោក​ (Ron Johnson)​ រ៉នហ្សនសុន​ ​សមាជិក​ព្រឹទ្ធ​សភាទើបជាប់​ឆ្នោត​ថ្មី​ និង​ជា​អតីត​ម្ចាស់​ក្រុមហ៊ុន​ផ្លាស់ស្ទិច​ដែរ​។ ក្នុង​ខណៈ​ពេល​ដែលពួក​សមាជិក​សភា​មកពី​គណៈបក្ស​សាធារណ​រដ្ឋ​និយម ​ឥឡូវនេះមាន​សម្លេង​ភាគ​ច្រើន​ក្នុងសភា​តំណាង​រាស្រ្ត ​បន្ទាប់​ពីការបោះឆ្នោត​កាល​ពីឆ្នាំទៅ​ ពួកគេ​នៅ​មានសម្លេងភាគ​តិច​ក្នុង​ព្រឹទ្ធសភា​។ សមាជិក​ព្រឹទ្ធសភា​ មាន​ប្រ​សាសន៍​ថា​ លោកសង្ឃឹមថា​លោក​អូបាម៉ា​និង​ប្រធាន​គណៈបក្សប្រជាធិប​តេយ្យ​ នឹង​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​ខ្លួន​ដែល​ពឹង​ផ្អែក​លើ​រដ្ឋាភិបាល បើ​គេ​និយាយ​អំពី​ការស្ថាបនា​សេដ្ឋកិច្ច​សហរដ្ឋ​អាមេ​រិក​សារ​ឡើង​វិញ​នោះ​។

«ខ្ញុំ​សង្ឃឹម​ថា​ លោក​ប្រធានាធិបតី​និង​សម្ព័ន្ធមិត្ត​របស់​លោក​ក្នុង​សភា​សុខចិត្តទទួលយក​ការពិត​មួយ​នេះ​គឺ រដ្ឋាភិបាល​ធំ ​កំពុង​រារាំង​ការបង្កើត​ការងារ​ មិនមែន​ជួយ​បង្កើត​ការងារ​ទេ​។ នៅពេល​ដែល​រដ្ឋា​ភិបាល​ទីក្រុង​ស៊ីនតោន បញ្ចប់​ការពឹងផ្អែក​លើ​ការចំណាយ​កាន់តែច្រើនឡើង​ឲ្យ​បាន​ឆាប់រហ័ស​នេះ​ សេដ្ឋកិច្ចរបស់យើង​ នឹង​ឃើញ​ការរីកលូតលាស់​ពិតប្រាកដភ្លាមៗ​នេះដែរ"»។

លោក​ប្រធានាធិបតី​អូបាម៉ា​មាន​ប្រសាសន៍​ថា​លោក​មានផែនការ​ស្ថិត​នៅក្នុង​រដ្ឋ​ (Pennsylvania)​ ផិន​ស៊ីល​វ៉េញ៉ា ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ជំរុញ​សារនៃការបញ្ជូល​របៀប​ថ្មីរបស់​លោក​ ។

សមាជិក​ព្រឹទ្ធសភា​ ហ្សន​សុន​ ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​លោក​ប្រធានាធិបតី គួរ​ចំណាយ​ពេលវេ​លាបង្កើត​ផែនការ​ដ៍​ច្បាស់លាស់​ដើម្បី​ត្រួតពិនិត្យ​ការ​ចំណាយ​និង​ឧនភាព​ដ៍​ធំ​មហិមា​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​គេ​រំពឹង​ថា​នឹងឡើង​ទៅ​ដល់​ ​1,5​ លានលាន​ដុល្លា​នៅ​ឆ្នាំ​នេះ៕

ប្រែសម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG