ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​​​ក្បួន​ដង្ហែរ​អប​អរ​បុណ្យ​ជាតិ​ឥណ្ឌា


នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ Narendra Modi ខាង​ឆ្វេង និង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា ខាង​ស្តាំ​ មើល​ចេញ​ទៅ​ក្រៅ​ពី​ក្រោយ​កញ្ចក់​ការពារ​ទឹក​ដើម្បី​ទស្សនា​ក្បួន​ដង្ហែរ​នៅ​ក្នុង​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០១៥។
នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ Narendra Modi ខាង​ឆ្វេង និង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា ខាង​ស្តាំ​ មើល​ចេញ​ទៅ​ក្រៅ​ពី​ក្រោយ​កញ្ចក់​ការពារ​ទឹក​ដើម្បី​ទស្សនា​ក្បួន​ដង្ហែរ​នៅ​ក្នុង​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០១៥។

ភ្លៀង​បានធ្វើ​ឲ្យ​ប៉ះ​ពាល់​តិច​តួច​ដល់​ការរំជួល​ចិត្តនៅ​ជុំវិញ​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា​ ទៅ​កាន់​ប្រទេស​ឥណ្ឌា ​ដោយ​មាន​កងទ័ព​រាប់​ពាន់​នាក់​បាន​ចូលរួម​នៅ​ក្នុង​ក្បួន​ដង្ហែរដ៏ទាក់​ទាញ​ចិត្តនៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែល​នៅ​ទី​នោះ​លោក​ប្រធានា​ធិបតី ​ជា​ភ្ញៀវ​កិត្តិយស។

​លោក​ប្រធានា​ធិបតី​អូបាម៉ាគឺជាប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លើក​ដំបូង​ដែលចូលរួម​ពិធី​បុណ្យ​នៃ​ការបង្កើត​សាធារណរដ្ឋ​ឥណ្ឌា​ ដែលប្រារព្ធ​រដ្ឋ​ធម្មនុញ្ញ​ដំបូង​បង្អស់​របស់​ខ្លួន​ជា​រដ្ឋឯករាជ្យ ​ចូល​ជាធរមាន​នៅ​ថ្ងៃ​ទី​២៦ ​ខែ​មករា ​ឆ្នាំ​១៩៥០។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ពេល​ថ្ងៃ​ទី​មួយ​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​រឹត​ចំណង​ទាក់ទង​ជាមួយ​លោក​នាយករដ្ឋ​មន្រ្តី​ហើយ​និង​បាប​សម្រេច​កិច្ច​ព្រម​ព្រៀង​សំខាន់​ៗ។

​លោក​ប្រធានា​ធិបតី​អូបាម៉ា​និង​នាយករដ្ឋ​មន្ត្រី Modi ​បាន​ប្រកាស​ថា អ្នក​ទាំង​ពីរ​បាន​ឈោង​ដល់​កិច្ចព្រម​ព្រៀង​ថាមពល​នុយ​ក្លេអ៊ែរ​ដែល​បាន​ជាប់​គាំង​ជា​យូរយា​ណាស់​មក​ហើយ។

​សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ឥណ្ឌា​នៅ​ឆ្នាំ​២០០៨​ ដើម្បី​ផ្តល់​បច្ចេកវិទ្យា​នុយ​ក្លេអ៊ែរ​ស៊ីវិល។ ក៏​ប៉ុន្តែ​ការអនុវត្ត​នោះ​ត្រូវ​បាម​ជាប់​គាំង​ដោយសារ​ច្បាប់​ឥណ្ឌា ​ដែល​ដាក់​ឲ្យ​ក្រុមហ៊ុន​នានា​ដែល​ស្ថាបនា​ហើយ​និង​ផ្គត់​ផ្គង់​ឧបករណ៍ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ករណី​មាន​គ្រោះថ្នាក់។

ភាគី​ទាំង​២​បាន​ព្រម​ព្រៀង​គ្នាកាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​បង្កើត​ការធានា​ដែល​មាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារដែល​មិន​បង្ខំ​ឲ្យ​ឥណ្ឌា​ផ្លាស់​ប្តូរ​ច្បាប់​របស់​ខ្លួន។

​សេចក្តី​លម្អិត​នោះ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​លោក​ប្រធានាធិបតី អូបាម៉ា ​បាន​ហៅ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃ​អាទិត្យថា ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ដែល​បង្ហាញ​ថា​ ភាគី​ទាំង​២​អាច​ធ្វើ​ការ​ជាមួយ​គ្នាដើម្បី​បង្កើន​ទំនាក់​ទំនង​។

​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា Modi បាន​មាន​ប្រសាសន៍​ថា ​លោក​សប្បាយ​រីករាយដែល​ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​នៅ​ក្រោម​ច្បាប់​ឥណ្ឌា​និង​ច្បាប់​អន្តរជាតិ។

​នៅ​ឯ​ពិធី​ជប់​លៀង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​លើក​កែវ​ស្រា​ប្រសិទ្ធិពរ​ចំពោះ​អ្វី​ដែល​លោក​ប្រធានាធិបតី ​បាន​ហៅ​ថា ​ភាព​ជាដៃ​គូ​ដ៏​ធំ​រវាង​ឥណ្ឌា​និង​សហរដ្ឋអាមេរិក ​ហើយ​និង​មិត្តភាព​រវាង​ប្រជាពលរដ្ឋ​ទាំង​២។

​ចូល​រួម​ក្នុង​ពិធី​នៃ​ការ​បង្កើត​សាធារណរដ្ឋឥណ្ឌា​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​លោក​អូបាម៉ា​នឹង​ថ្លែង​នៅ​វេទិកា​មេដឹកនាំ​ពាណិជ្ជកម្ម​អាមេរិកាំង​-ឥណ្ឌា។​លោកប្រធានា​ធិបតី ​បាន​លុប​ចោល​ផែនការបំពេញ​ទស្សនកិច្ច​ប្រាសាទ Taj Mahalនៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ី ​សាអូឌីត​ដើម្បី​គោរព​វិញ្ញាណព្រះ​មហាក្សត្រ Abdullah ​ដែល​បាន​សោយ​ទី​វង្គត​កាល​ពី​សប្តាហ៍​មុន៕

XS
SM
MD
LG