ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​អូបាម៉ា ផ្តោត​លើ​ការងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ការលើក​តម្កើង​អ្នកមាន​ប្រាក់​ចំណូល​មធ្យម


ការថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​អូបាម៉ា ផ្តោត​លើ​ការងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ការលើក​តម្កើង​អ្នកមាន​ប្រាក់​ចំណូល​មធ្យម
សូម​រង់ចាំ
Embed

No media source currently available

0:00 0:04:35 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា បាន​យក​អំណះ​អំណាង​របស់​លោក​ទៅ​បង្ហាញ​សាធារណជន នៅ​ក្នុង​ការថ្លែង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ស្តីអំពី​ស្ថានការណ៍​ប្រទេស​ជាតិ ដោយ​ផ្តោត​ទៅ​លើ​ការកើន​ឡើង​នៃ​សេដ្ឋកិច្ច និង​ផែនការ​របស់​លោក​ក្នុង​ការពង្រឹង​អ្នក​មាន​ប្រាក់​ចំណូល​មធ្យម។ ចំណែកឯ​គោលនយោបាយ​ការបរទេស​របស់​លោក​វិញ លោក​បាន​អំពាវនាវ​ឲ្យ​មាន​ដំណើរការ​រួមគ្នា​នៃ​សភា ដើម្បី​បោះឆ្នោត​អនុម័ត​ការប្រើ​កងកម្លាំង​ទ័ព​ប្រឆាំង​នឹង​ក្រុម​រដ្ឋអ៊ីស្លាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី។ ក្រោយពី​ការចាញ់​នៅក្នុង​ការបោះឆ្នោត ពាក់កណ្តាល​អាណ្ណត្តិ និន្នាការ​នយោបាយ​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​របស់​លោក​ប្រធានាធិបតី ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​ប្រឈម​នឹង​ការប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង។ អ្នក​យក​ព័ត៌មាន​របស់​វីអូអេ Mary Alice Salinas រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​អ្នកស្រី លី ម៉ូរីវ៉ាន់ ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG