ការយកដើមឈូកទៅធ្វើជាក្រណាត់កាត់សម្លៀកបំពាក់ដ៏ល្អប្រណិត
សម្រាប់ប្រទេសកាន់ពុទ្ធសាសនាជាច្រើននៅអាស៊ី ផ្កាឈូកជានិមិត្តរូបនៃអំពើល្អនិងភាពបរិសុទ្ធ ហើយឈូកមានដុះនៅជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ មុខរបរយកឈូកធ្វើជាក្រណាត់ កំពុងទទួលបានជោគជ័យ ពីព្រោះគេអាចកាត់សម្លៀកបំពាក់ដ៏ល្អប្រណិតដោយប្រើក្រណាត់ធ្វើពីដើមឈូកទាំងនោះ។ លោក ពិន ស៊ីសុវណ្ណជូនសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP ដូចតទៅ៖