រូបភាពជុំវិញពិភពលោក ០៤ កញ្ញា ២០១៩ ម៉ារ៉ុក ឥណ្ឌា អ៊ីរ៉ាក់ ថៃ អេស្ប៉ាញ អង់គ្លេស រ៉ូម៉ានី ស្កុតឡែន និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ០៤ កញ្ញា ២០១៩
- VOA English

១
អ្នកទេសចរពាក់ម៉ាសអំឡុងពេលដើរទស្សនាប្រាសាទ Taj Mahal ពេលមានអព្ទខ្លាំង នៅក្រុង Agra ប្រទេសឥណ្ឌា។

២
បាតុករប្រឆាំងរដ្ឋាភិបាលដុតភ្លើង ខណៈកងកម្លាំងសន្តិសុខបាញ់គ្រាប់ និងគប់ឧស្ម័នបង្ហូរទឹកភ្នែកជិតស្ថានីយទូរទស្សន៍ជាតិ នៅក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។

៣
ប្រមុខរដ្ឋមីយ៉ាន់ម៉ាលោកស្រីអង់សាន ស៊ូជី និយាយជាមួយនាយករដ្ឋមន្រ្តីណូវែលសេឡង់លោកស្រី Jacinda Ardern ជិតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៤ នៅក្រុងបាងកក ប្រទេសថៃ។

៤
ស្រ្តីចូលរួមក្នុងការដើរកាត់វាលខ្សាច់ «Rose Trip Maroc» នៅប្រទេសម៉ារ៉ុក។

៥
តារាចម្រៀង Halsey ឈរថតជាមួយនឹងពានរង្វាន់ផ្នែក Best Pop និង Best Look អំឡុងពេលពិធីប្រគល់ពានរង្វាន់ MTV Europe Music Awards ឆ្នាំ២០១៩ នៅក្រុង Seville ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

៦
សត្វទុងនៅសួន St. James's Park ក្នុងក្រុងឡុងដ៍។

៧
កីឡាករ Geoffrey Kamworor ឈ្នះការរត់ប្រណាំងម៉ារ៉ាតុងផ្នែកបុរស នៅក្រុងញូវយ៉ក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

៨
ព្រិលគ្របដណ្តប់លើព្រៃតំបន់ភ្នំ Fagaras នៅប្រទេសរ៉ូម៉ានី។

៩
ហ្វូងសត្វចាបនៅជិតក្រុង Gretna Green ប្រទេសស្កុតឡែន។

១០
កម្មករយកខ្សាច់ចេញពីបាតទន្លេ Beki River នៅរដ្ឋ Assam ប្រទេសឥណ្ឌា។