ម្មរូបភាពជុំវិញពិភពលោក ២៦ វិច្ឆិកា ២០១៨ មកពីអ៊ុយក្រែន ម៉ិចស៊ិកអ៊ីស្រាអែល សូម៉ាលី រុស្ស៊ី សហរដ្ឋអាមេរិក ជប៉ុននិងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ២៦ វិច្ឆិកា ២០១៨
- VOA English

១
សកម្មជនក្រុមស្តាំនិយមអ៊ុយក្រែនដុតភ្លើងសិប្បនិម្មិតអំឡុងពេលបាតុកម្មមួយនៅខាងមុខសភាក្នុងក្រុងកៀវ ស្របពេលដែលពួកគេទាមទារឲ្យមានច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស និងផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី។

២
គ្រួសារជនចំណាកស្រុកមួយក្នុងចំណោមជនចំណាកស្រុករាប់ពាន់នាក់ ដែលធ្វើដំណើរពីតំបន់អាមេរិកកណ្តាលមកកាន់សហរដ្ឋអាមេរិក រត់គេចពីគ្រាប់បែកផ្សែងនៅខាងមុខជញ្ជាំងព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិចស៊ិកក្នុងក្រុង Tijuana ប្រទេសម៉ិចស៊ិកកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

៣
ស្រ្តីម្នាក់ជីកព្រិលចេញជុំវិញរថយន្តរបស់ខ្លួនអំឡុងពេលមានព្យុះទឹកកកក្នុងក្រុង Arlington Heights រដ្ឋ Illinois។

៤
មន្រ្តីសន្តិសុខសូម៉ាលីរក្សាសន្តិសុខនៅកន្លែង ដែលមានការបំផ្ទុះគ្រាប់បែកនៅឯផ្សារមួយក្នុងសង្កាត់ Wadajir ក្រុងម៉ូហ្គាឌីស្យូ។

៥
មនុស្សយន្ត OriHime-D បង្កើតឡើងដោយក្រុមហ៊ុន Ory Lab Inc.ដើម្បីជួយលើកកម្ពស់ការផ្តល់ការងារឲ្យជនពិការ កំពុងបម្រើអតិថិជននៅហាងកាហ្វេមួយក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។

៦
មន្រ្តីប៉ូលិសអ៊ីស្រាអែលពិនិត្យមើលកន្លែងរងការវាយប្រហារដោយរថយន្តជិះបុកជិតក្រុង Hebron តំបន់West Bank។

៧
ហ្វូងព្រាបនៅជិតស្រ្តីម្នាក់ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។

៨
ផ្សាររាត្រីណូអែលនៅក្រុង Frankfurt ប្រទេសអាល្លីម៉ង់ ដែលមានទោងវិល និងដើមសាប៉ាំងបំពាក់ទៅដោយភ្លើងពណ៌។

៩
រូបថតបង្ហាញពីរថយន្តធុនធំដែលរងការខូចខាតមួយនៅក្រុង Bradshaw រដ្ឋ Nebraska សហរដ្ឋអាមេរិក។