រូបភាពជុំវិញពិភពលោកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា កម្ពុជា សហរដ្ឋអាមេរិក ឥណ្ឌា យេម៉ែន និងម៉ិកស៊ិក។
រូបភាពជុំវិញពិភពលោក ២១ វិច្ឆិកា២០១៨

១
កីឡាករអុំទូកងដ៏វែងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនៅលើដងទន្លេរាជធានីភ្នំពេញប្រទេសកម្ពុជា។

២
អ្នកដំណើរឈរតម្រង់ជួរគ្នាដើម្បីធ្វើការត្រួតពិនិត្យនៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងបុរីញូវយ៉ក។ ក្រុមហ៊ុនជើងហោះហើរសហរដ្ឋអាមេរិករំពឹងថាថ្ងៃពុធនជនឹងជាថ្ងៃមមាញឹកបំផុតសម្រាប់ថ្ងៃឈប់សម្រាកដោយសារអ្នកដំណើរធ្វើដំណើរទៅកាន់ស្រុកកំណើតបន្ទាប់ពីពិធីបុណ្យThanksgiving។

៣
កុមារៗដើរកាត់វិហារនៃពន្លឺក្នុងទីក្រុងឡុងដ៏។

៤
បុរសម្នាក់ជិះទូកខណដែលសត្វរំពេសមុទ្រហោះលើទន្លេ Yamuna នាពេលព្រឹកព្រហាមក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។

៦
តារាសម្តែងខ្សែភាពយន្ត Bollywood អ្នកនាងDeepika Padukone និងលោកRanveer Singh ថតរូបនៅក្នុងពិធីអាពាហ៍ពិពាហ៍ខ្លួនក្នុងទីក្រុង Bangalore ប្រទេសឥណ្ឌា។

៧
ជនចំណាកស្រុកពីអាមេរិកកណ្តាលទៅកាន់សហរដ្ឋអាមេរិកកំពុងដើរទៅទីក្រុង Tijuana ក្នុងប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៨។

៨
ស្រ្តីជនជាតិយេម៉ែនម្នាក់បីកូនខ្លួនដែលខ្វះសារធាតុចិញ្ចឹមនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុង Taez ភាគពាយព្យនៃប្រទេស។