រូបភាពជុំវិញពិភពលោក ១៨ វិច្ឆិកា ២០១៩ មកពីប្រទេសជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ម៉ារ៉ុក បារាំង កោះហុងកុង និងអង់គ្លេស។
រូបភាពជុំវិញពិភពលោក ១៨ វិច្ឆិកា ២០១៩
- VOA English

១
សិស្សសាលាថតរូបជាមួយតុក្កតាតំណាងកីឡាអូឡាំពិកនៅក្រុងតុក្យូឆ្នាំ ២០២០ អំឡុងពេលពិធីមួយនៅសាលាបឋមសិក្សា Hoyonomori នៅក្រុងតុក្យូ ប្រទេសជប៉ុន។

២
អ្នកជិះក្តារលើទឹកអូសដោយខ្លែងអំឡុងពេលព្រះអាទិត្យរៀបលិចនៅឆ្នេរ Dakhla នៅតំបន់វាលខ្សាច់សាហារ៉ាភាគខាងលិចក្នុងប្រទេសម៉ារ៉ុក។

៣
អ្នកធ្វើការម្នាក់បង្ហាញទស្សនាវដ្តី Young Men លេខបោះពុម្ពទីពីរ ដែលត្រូវបានបោះពុម្ពនៅឆ្នាំ ១៨៣០ សរសេរដោយអ្នកនិពន្ធ Charlotte Bronte នៅពេលនាងមានអាយុ ១៤ឆ្នាំ មុនពេលត្រូវបានដាក់ដេញថ្លែនៅក្រុងប៉ារីស ប្រទេសបារាំង។

៤
ប៉ូលិសបង្រ្កាបបាតុកម្មដើរកាត់ផ្សែង ខណៈពេលពួកគេឃុំខ្លួនបាតុករម្នាក់នៅសាកលវិទ្យាល័យបច្ចេកវិទ្យាក្រុងហុងកុង។

៥
យោធាកុម៉្មង់ដូចូលរួមក្នុងការដើរក្បួននៅជាយក្រុង Srinagar ប្រទេសឥណ្ឌា។

៦
អវកាសយានិកលោក Luca Parmitano នៃទីភ្នាក់ងារអវកាសអឺរ៉ុបធ្វើការជួសជុលយាន Alpha Magnetic Spectrometer កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

៧
កីឡាករវាយតេន្នីសលោក Stefanos Tsitsipas លើកពាន បន្ទាប់ពីយកឈ្នះកីឡាករ Dominic Thiem ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ATP World Finals នៅទីលាន O2 ក្រុងឡុងដ៍ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

៨
បុរសម្នាក់ឈរនៅជិតពិព័រណ៍ដែលមានចលនាមួយនៅ Artechouse ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

៩
អ្នកទេសចរចិនថតរូបទីលាន Roemerberg នៅក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។