រូបភាពជុំវិញពិភពលោក ១៩ វិច្ឆិកា ២០១៨ មកពីប្រទេសក្វាតេម៉ាឡា ម៉ិចស៊ិក អង់គ្លេស អេស្ប៉ាញ ហៃទី កូឡុំប៊ី និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១៩ វិច្ឆិកា ២០១៨
- VOA English

១
ភ្នំភ្លើង Volcan de Fuego បញ្ចេញកម្អែលពីមាត់នៅក្រុង Escuintla ប្រទេសក្វាតេម៉ាឡា។

៤
ពលរដ្ឋជិះម៉ូតូកាត់រថយន្តក្រុង ដែលត្រូវបានដុតបញ្ឆេះនៅក្រុង Port-au-Prince ប្រទេសហៃទី អំឡុងពេលបាតុកម្មប្រឆាំងនឹងការចោទប្រកាន់ពីបទលួចបន្លំសម្បត្តិរដ្ឋពីកម្មវិធីរបស់ប្រទេសវេណេស៊ុយអេឡា ដដែលបានផ្តល់ជាប្រេងក្នុងតម្លៃទាបមួយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

៥
ជនចំណាកស្រុកម្នាក់ ក្នុងចំណោមជនចំណាកស្រុករាប់ពាន់នាក់ពីតំបន់អាមេរិកកណ្តាល ដែលព្យាយាមមកសហរដ្ឋអាមេរិក ឡើងរបងព្រំដែនរវាងប្រទេសម៉ិចស៊ិកនិងសហរដ្ឋអាមេរិក ក្នុងក្រុង Tijuana ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

៦
កីឡាករវាយតេន្នីស Alexander Zverev មកពីអាល្លឺម៉ង់ លើកពាន បន្ទាប់ពីយកឈ្នះកីឡាករ Novak Djokovic មកពីប្រទេសសេប៊ី ក្នុងការប្រកួតវាយតេន្នីសអន្តរជាតិ ATP World Tour វគ្គផ្តាច់ព្រ័ត្រនៅក្នុងកីឡាដ្ឋាន O2 ក្នុងក្រុងឡុងដិ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៨។

៧
មនុស្សមួយក្រុមចុះពីជម្រាលភ្នំនៅក្នុងយានយន្តផ្គុំឡើងដោយខ្លួនឯងមួយអំឡុងពេលពិធីបុណ្យរថយន្តលើកទី២៩ នៅក្រុង Medellin ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

៨
បាឡុងប្រើខ្យល់ក្តៅត្រូវបានបង្ហោះឡើងអំឡុងពេលពិធីបុណ្យបាឡុងប្រើខ្យល់ក្តៅលើកទី២៧ នៅក្រុង Leon ប្រទេសម៉ិចស៊ិក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

៩
សិស្សសាលាស្រីម្នាក់គូរមុខ នៅក្នុងពិធីបុណ្យបង្គន់អន្តរជាតិ ក្នុងក្រុងញូវដេលី ប្រទេសឥណ្ឌា។

១១
ក្រុមអ្នកគាំទ្រអតីតមេដឹកនាំផ្តាច់ការរបស់អេស្ប៉ាញ លោក Francisco Franco ធ្វើកាយវិការគោរពបែបហ្វាស៊ីស (Fascist) អំឡុងពេលពិធីបុណ្យរំឭកវិញ្ញាណក្ខន្ធរបស់លោកនៅក្រុងម៉ាឌ្រីដ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។