កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៦ វិច្ឆិកា ២០១៨

១
Angel អាយុ១៣ឆ្នាំគឺជាជនចំណាកស្រុកពីប្រទេសហុងឌូរ៉ាស និងជាផ្នែកមួយនៃក្រុមមនុស្សរាប់ពាន់នាក់ដែលធ្វើដំណើរទៅសហរដ្ឋអាមេរិក។ គាត់កំពុងមើលតាមប្រឡោះរបងការពារព្រំដែនសហរដ្ឋអាមេរិក នៅទីក្រុង Tijuana ប្រទេសម៉ិកស៊ិក។

២
បុរសជនជាតិភាគតិចក្នុងស្រុកម្នាក់កំពុងលើកដៃគ្រវីទៅកាន់ប្រធានាធិបតីចិន ស៊ី ជិនពីង ក្នុងអំឡុងទស្សនកិច្ចរបស់លោកទៅកាន់សាលាបណ្ឌិត្យសភា Butuka នៅរដ្ឋធានីព័រម៉ូរេសប៊ី ប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ នៅមុនពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូល«កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក» ឬ APEC។

៣
អតីតមេដឹកនាំខ្មែរក្រហម និងជាបងធំទី២ នួន ជា កំពុងអង្គុយនៅក្នុងសាលសវនាការនៃសាលាក្ដីខ្មែរក្រហម (ECCC) នៅពេលលោករង់ចាំសាលក្រមប្រឆាំងលើរូបលោក នៅជាយក្រុងភ្នំពេញ។

៤
មនុស្សម្នាក់កាន់បដានៅពេលដែលសមាជិកសមាគមប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់-តួកគី និងមិត្តភ័គ្រចូលរួមបុណ្យសពលោក Jamal Khashoggi ដែលត្រូវបានគេសម្លាប់កាលពីខែមុន នៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

៥
ឡានពន្លត់អគ្គិភ័យចតនៅជិតឡានក្រុងមួយដែលឆេះក្រោយពេលមានហេតុការគ្រោះថ្នាក់ដ៏ប្រល័យមួយនៅក្រុង Gwanda នៅភាគខាងត្បូងនៃទីក្រុងហារ៉េរ៉េ ប្រទេសស៊ីមបាវ៉េ ដែលបានសម្លាប់មនុស្សជាង៤០នាក់។

៦
បាតុករប៉ះទង្គិចជាមួយប៉ូលិស ក្រោយពេលមានការស្លាប់ជនជាតិដើមភាគតិច Mapuche ឈ្មោះ Camilo Catrillanca ក្នុងពេលប្រតិបត្តិការរបស់ប៉ូលិសនៅតំបន់ Araucania ក្នុងទីក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី។

៧
ប្រភេទសត្វអូដ្ឋ llama កំពុងដេកនៅលើទីវាលដែលត្រូវបានឆេះមួយផ្នែកនៅក្រុង Paradise រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

៨
ទិដ្ឋភាពពីលើអាកាសនៃបណ្ដុំគំនូរចំនួន១២៥,០០០ និងសាររបស់ក្មេងៗពីជុំវិញពិភពលោកស្តីអំពីការប្រែប្រួលអាកាសធាតុ។ ទិដ្ឋភាពនេះត្រូវបានគេមើលឃើញនៅលើវាលទឹកកក Aletsch Glacier នៅរយៈកម្ពស់ ៣,៤០០ម៉ែត្រពីផ្ទៃសមុទ្រ នៅជិតតំបន់ Jungfraujoch នៃជួរភ្នំ Swiss Alps ប្រទេសស្វ៊ីស។ រូបនេះបានជាប់កំណត់ត្រាពិភពលោកថាជាកាតប៉ុស្តាល់ធំជាងគេ។

៩
បុរសម្នាក់និងពពែមួយក្បាល កំពុងសុំប្រាក់នៅជិតផ្លូវមួយនៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។

១០
ក្មេងស្រីម្នាក់កំពុងបោសទឹកកកចេញពីរូបចម្លាក់ Fearless Girl (ក្មេងស្រីមិនភ័យខ្លាច) នៅក្នុងទីក្រុងម៉ែនហាថែន (Manhattan) នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ព្យុះដ៏ធំមួយប្រចាំឆ្នាំនឹងឆ្លងកាត់ភាគខាងកើតនៃសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍។