រូបភាពជុំវិញពិភពលោកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា ឥណ្ឌា បារាំង អូស្ត្រាលី ម៉ិកស៊ិក ចិន អ៊ីតាលី អេស្ប៉ាញ និងហុងកុង។
រូបភាពជុំវិញពិភពលោក ១២ វិច្ឆិកា ២០១៩

១
រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Marcelo Ebrard(ឆ្វេង) ស្វាគមន៍អតីតប្រធានាធិបតីបូលីវីលោក Evo Morales នៅពេលដែលលោកបានមកដល់ទីក្រុងម៉ិកស៊ិកកាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

២
អ្នកស្រី Sharnie Moren និងកូនស្រីដែលមានអាយុ១ឆ្នាំកន្លះ Charlotte សំឡឹងមើលផ្សែងហុយខ្មួលខ្មាញ់នៅក្នុងភូមិNana Glen ក្បែរទីក្រុង Coffs Harbour ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

៣
សត្វដំរីឥណ្ឌាមួយដែលត្រូវបានដាក់ថ្នាំសណ្តំ បានសម្លាប់អ្នកភូមិប្រាំនាក់ កំពុងត្រូវបានគេចាប់ស្ទូចក្នុងព្រៃ Rongjuliស្រុក Goalpara ប្រទេសឥណ្ឌាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

៤
បុរសម្នាក់ព្យាយាមពន្លត់ភ្លើងដែលកំពុងឆាបឆេះដើមគ្រឹស្តស្មាសមួយដើមក្នុងផ្សារ Festival Walk ទីក្រុង Kowloon Tong ទីក្រុងហុងកុង ប្រទេសចិនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

៥
មនុស្សម្នាក់ដើរក្នុងអគារលិចទឹកមួយអំឡុងពេលទឹកឡើងក្នុងទីក្រុង Venice ប្រទេសអ៊ីតាលីកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

៦
A deer is seen covered in bracken undergrowth as it prepares to clash with a rival during the rutting season in Richmond Park, west London.

៧
សមាជិកនៃក្រុមបាតុកម្ម Catalan គឺក្រុមស៊ូណាមិប្រជាធិបតេយ្យ(Democratic Tsunami) ប៉ះទង្គិចជាមួយប៉ូលិសបារាំងនៅតាមផ្លូវហាយវ៉េ AP-7 នៅព្រំដែនបារាំងនិងអេស្ប៉ាញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។