ព្យុះទឹកកកដ៏យឺតយ៉ាវមួយដែលមានឈ្មោះថា Stella បានបណ្តាលឲ្យមានស្ថានភាពត្រជាក់កកនៅភាគឦសាននៃសហរដ្ឋអាមេរិក ដែលមានប្រជាពលរដ្ឋប្រមាណ៥០លាននាក់រស់នៅ។ ព្រិលទឹកកកអាចឡើងដល់កម្ពស់៦០សង់ទីម៉ែត្រ ហើយកម្លាំងខ្យល់មានសន្ទុះរហូតដល់១០០គីឡូម៉ែត្រក្នុងរយៈពេលមួយម៉ោង ចាប់ពីភាគខាងជើងទីក្រុង Philadelphia ទៅដល់រដ្ឋ Maine ដែលបង្កឲ្យមានស្ថានភាពគ្រោះថ្នាក់ដល់ការធ្វើដំណើរតាមផ្លូវ។ ជើងហោះហើរតាមអាកាសរាប់ពាន់ត្រូវបានលុបចោល។ សាលារៀនជាច្រើននៅតាមសង្កាត់នានាបានបិទផងដែរ។
កម្រងរូបភាព៖ ព្យុះទឹកកកគ្របដណ្តប់ភាគឦសាននៃសហរដ្ឋអាមេរិក

១
ស្ត្រីម្នាក់ដើរតាមផ្លូវ ខណៈកម្មករម្នាក់កំពុងបោសសម្អាតព្រិលទឹកកកចេញពីផ្លូវដើរ នៅក្នុងអំឡុងព្យុះទឹកកក នៅរដ្ឋ Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧។

២
ជើងហោះហើរជាច្រើនត្រូវបានលុបចោលនៅអាកាសយានដ្ឋានអន្តរជាតិ Newark Liberty International Airport នៅទីក្រុង Newark រដ្ឋ New Jersey កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧។

៣
ផ្កា ice coast បានចាប់ផ្តើមរីកនៅក្នុងអំឡុងពេលនិទាយរដូវ ស្របពេលដែលភ្លៀងទឹកកកបានធ្លាក់នៅវិមានរដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧។

៤
បុរសម្នាក់ដើរកាត់ផ្លូវ West 59th នៅពេលព្រិលកំពុងធ្លាក់នៅតំបន់ទេសចរណ៍ Times Square នៅទីក្រុង Manhattan រដ្ឋ New York កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧។

៥
មនុស្សម្នាក់ឈរនៅពេលព្យុះព្រិលកំពុងធ្លាក់ នៅទីក្រុង Boston កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧។

៦
បុរសម្នាក់ព្យាយាមរុញរថយន្តមួយដែលជាប់គាំងដោយសារព្រិលទឹកកកនៅបណ្តោយផ្លូវកាត់រដ្ឋមួយនៅភាគខាងជើងជាយទីក្រុងញូវយ៉ក កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧។

៧
បុរសម្នាក់ដើរកាត់សួន Central Park នៅពេលព្រិលកំពុងធ្លាក់នៅទីក្រុង Manhattan នៅរដ្ឋ New York កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧។

៨
គោមួយឈរនៅលើវាលស្មៅដែលគ្របដណ្តប់ដោយព្រិលទឹកកក នៅទីក្រុង Salisbury រដ្ឋ Pennsylvania កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧។

៩
មនុស្សកាន់ម៉ាស៊ីនបាចអំបិល និងប៉ែលចូកព្រិលទឹកកកនៅអាកាសយានដ្ឋានអន្តរជាតិ Newark Liberty International Airport នៅទីក្រុង Newark រដ្ឋ New Jersey កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧។

១០
ស្ត្រីម្នាក់ថតរូប selfie នៅតំបន់ទេសចរណ៍ Times Square នៅក្នុងអំឡុងពេលព្យុះទឹកកកនៅទីក្រុង Manhattan រដ្ឋ New York កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៧។