ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ទីក្រុងចិនជាប់ព្រំដែនកូរ៉េខាងជើងជួយកូរ៉េខាងជើងឲ្យគេចផុតពីទណ្ឌកម្មអន្តរជាតិ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

របាយការណ៍ថ្មីមួយបង្ហាញពីវិធីដែលទីក្រុង Dandong របស់ប្រទេសចិន ដែលនៅជាប់ព្រំដែនប្រទេសកូរ៉េខាងជើង ផ្ដល់នូវខ្សែជិវិតដ៏សំខាន់មួយឲ្យសេដ្ឋកិច្ចកូរ៉េខាងជើង ទោះបីជាកូរ៉េខាងជើងទទួលទណ្ឌកម្មពីអង្គការសហប្រជាជាតិ ដោយសារប្រទេសនេះបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ កាលពីបីឆ្នាំមុនក៏ដោយ។ អ្នកនិពន្ធរបាយការណ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនអាជីវកម្មនៅក្នុងទីក្រុង Dandong កំពុងធ្វើពាណិជ្ជកម្មលើទំនិញ ដែលអាចត្រូវបានគេប្រើសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ លោក Henry Ridgwell នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោក សឿន វឌ្ឍនា ជូនសេចក្ដីប្រែសម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG