ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិធី​បុណ្យ​នំបញ្ចុក​សាមគ្គី​នៅ​បន្ត​ ទោះ​បី​តុលាការ​កោះហៅ​មន្ត្រី​សង្គ្រោះ​ជាតិ


សមាគម​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បារាំង ​ហៅកាត់​ថា​សមាគម​ PSN France។ (រូបថតពីហ្វេសប៊ុក PSN France)
សមាគម​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បារាំង ​ហៅកាត់​ថា​សមាគម​ PSN France។ (រូបថតពីហ្វេសប៊ុក PSN France)

ពិធី​បុណ្យ​នំ​បញ្ចុក​សាមគ្គី​នេះ​នឹង​ធ្វើឡើង​នៅ​វត្តពោធិវង្ស​ ជាយក្រុង​ប៉ារីស​ ប្រទេស​បារាំង។

សមាគម​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បារាំង ​ហៅកាត់​ថា​សមាគម​ PSN France​ គ្រោង​នឹងរៀបចំ​ពិធី​បុណ្យ​នំ​បញ្ចុក​សាមគ្គី​លើកទី៣​ នៅ​ថ្ងៃ​អាទិត្យ​ ទី​៩ខែមិថុនា​ ដើម្បី​រក្សា​អត្តសញ្ញណ​ខ្មែរ​ និង​រឹត​ចំណង​មិត្តភាព​រវាង​ខ្មែរ​និង​ខ្មែរ។

ការរៀបចំ​នេះ​ស្របគ្នានឹងចំណាត់​ការ​ដ៏ក្តៅ​របស់​តុលាការ​កម្ពុជា​ ដែល​បាន​កោះ​ហៅអតីត​មន្ត្រី​ថ្នាក់​មូលដ្ឋាន​នៃ​គណបក្ស​សង្គ្រោះជាតិ​យ៉ាងហោច​ណាស់​ជាង​ ៧០ ​នាក់​ឡើង​តុលាការ​ដោយ​សង្ស័យ​ថា​ រំលោភ​សាល​ដីកា​តុលាការ​កំពូល​ ដែល​បាន​រំលាយ​អតីតបក្ស​ប្រឆាំង។ ការណ៍​នេះដោយសារ​តែ​ពួកគេ​បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន​ក្នុង​នោះ​ រួម​មានការ​ជួបជុំ​គ្នា​ទទួល​ទាន​នំបញ្ចុក​ក្នុង​ពេល​កន្លងមក​ផង​ដែរ។

ពិធី​បុណ្យ​នំ​បញ្ចុក​សាមគ្គី​នេះ​នឹង​ធ្វើឡើង​នៅ​វត្តពោធិវង្ស​ ជាយក្រុង​ប៉ារីស​ ប្រទេស​បារាំង។

សេចក្តី​ជូនដំណឹង​ដែល​វីអូអេ​ទទួល​បាន​បញ្ជាក់​ថា៖

«ការ​ទទួល​ទាន​នំបញ្ចុក​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ព្រមគ្នា​ ក្នុង​ថ្ងៃតែមួយ​ជាមួយ​នឹង​បងប្អូន​ខ្មែរ​ទូទាំង​ពិភពលោក​ និង​បងប្អូន​ខ្មែរ​រស់នៅ​ប្រទេស​កម្ពុជា‍»។​

អ្នក​រៀបចំ​កម្មវិធីបញ្ជាក់​ថា ​រហូត​មកដល់​ពេល​នេះ​មាន​ការ​ព្រម​ព្រៀង​រៀបចំ​នៅ​បារំាង ​អូស្ត្រាលី​ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​កម្ពុជា​ ហើយ​ពួកគេ​ស្នើ​ឱ្យ​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​ធ្វើ​ផង​ដើម្បី​រក្សា​វប្បធម៌​ជាតិ៕

XS
SM
MD
LG