ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ នីហ្សីរីយ៉ា ថ្លែង​អំពី​ការ​ប្រើ​ហ្វេសប៊ុកដើម្បី​​​​បោស​សម្អាត​ជាតិសំណរ​ពុល


លោក​ប្រធានាធិបតី​នៃ​ប្រទេស​នីហ្សេរីយ៉ា​ហ្គូដឡាក់​ ចនណាថាន់ (Goodluck Jonathan) (ស្តាំ) នៅ​ពេល​លោក​ចាកចេញ​ពី​ ជំនួបកំពូលសហភាពអាហ្រ្វិកលើទី១៧ នៅ​មជ្ឈមណ្ឌល​សន្និសីទស៊ីពប៉ូ (Sipopo) នៅ​ប្រទេស​ហ្គីណី។​​​​
លោក​ប្រធានាធិបតី​នៃ​ប្រទេស​នីហ្សេរីយ៉ា​ហ្គូដឡាក់​ ចនណាថាន់ (Goodluck Jonathan) (ស្តាំ) នៅ​ពេល​លោក​ចាកចេញ​ពី​ ជំនួបកំពូលសហភាពអាហ្រ្វិកលើទី១៧ នៅ​មជ្ឈមណ្ឌល​សន្និសីទស៊ីពប៉ូ (Sipopo) នៅ​ប្រទេស​ហ្គីណី។​​​​
ប្រែសម្រួល​ដោយ​ លី សុខ​ឃាង
អស់​រយៈពេលពេញមួយ​ឆ្នាំ ក្រុមសកម្ម​ជន​កំពុង​បំពង​សម្លេង​អំពី​ភូមិ បេហ្គេហ្គា (Bagega) ដែល​ជា​ភូមិមួយ​នៅក្នុង​ប្រទេស នីហ្សីរីយ៉ា (Nigeria) ដែលស្ថិតនៅ​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជាតិ​សំណរ​ពុល​ ដែល​ត្រូវ​បាន​ដឹង​ថា​មានស​ភាព​អាក្រក់​បំផុត ដែល​មិន​ធ្លាប់​មាន​ពីមុន​មក។​ ពួកគេ​ត្រូវ​ការ​ថវិការ ដែល​ត្រូវ​បាន​សន្យា​ដោយ​រដ្ឋាភិបាល នីហ្សីរីយ៉ា ដូច្នេះ​ភូមិនេះ​អាច​ត្រូវ​បាន​បោសសម្អាត ហើយ​កុមារ​អាច​ត្រូវ​បាន​ព្យាបាល។ ឥឡូវនេះ នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ចុង​ក្រោយ​បង្អស់​ដើម្បីទទួលបាន​នូវការ​បោស​សម្អាត ដែល​ត្រូវតែធ្វើ​មុន​រដូវធ្លាក់​ភ្លៀងឆ្នាំក្រោយ ពួកគេ​បានប្រើប្រាស់​បណ្តាញ​អ៊ីន​ធឺណែត ដោយ​បាន​ព្យាយាម​កសាង​ការគាំទ្រ និង​ដាក់​សម្ពាធទៅ​លើ​លោក​ប្រធានាធិបតី។ Heather Murdock រាយការណ៍​សម្រាប់​វីអូអេ ពី​ទីក្រុង អាប៊ូចា (Abuja)។​
អ្នក​មិន​អាចបង្ហោះ​អត្ថបទ​ដោយ​ផ្ទាល់​នៅ​លើគេហទំព័រ​ហ្វេសប៊ុករបស់ ប្រធានាធិបតី នីហ្សីរីយ៉ា លោក ហ្គោឌឡាក់ ចូណាថាន់ (Goodluck Jonathan) បាន​ទេ ប៉ុន្តែ​អ្នកអាច​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​ការ​បង្ហោះ​អត្ថបទ​របស់​លោក​បាន។ អត្ថបទ​បង្ហោះ​ចុងក្រោយ​របស់​លោក ទទួល​បាន​ការ​ធ្វើអត្ថាធិប្បាយ​ជាង​៤ពាន់ ដែល​រាប់​ចាប់​តាំង​ពី​ការ​ចោទ​ប្រកាន់​អំពីអំពើ​ពុក​រលួយ រហូតដល់​សំណើរ​ការ​ងារ ការ​គាំទ្រ និង​អ្នក​បន់ស្រន់។​
ឥឡូវនេះ ក្រុម​សកម្ម​ជន​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ និង​បណ្តាញ​សកម្ម​ភាព​អាកាសធាតុ​យុវជន នីហ្សីរីយ៉ា កំពុង​ព្យាយាម​ប្រើ​ប្រាស់​ទំព័រនេះ​ដើម្បី​ជួយ​សង្គ្រោះ​កុមារ​រាប់​ពាន់​នាក់ ដែល​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់ដល់ជីវិត ឬពិការ​ភាព​ជាអចិន្ត្រៃយ៍ ដោយសារសារជាតិ​ពុលពី​សំណរនៅក្នុង​ភូមិ បេហ្គេហ្គា ដែលជា​ភូមិ​មួយ​នៅ​ក្នុង​រដ្ឋ​ហ្សាំហ្វារ៉ា (Zamfara)។​
ស្នងការ​បរិស្ថាន​នៃ​រដ្ឋ ហ្សាំហ្វារ៉ា លោក មូកតា លូហ្គា (Mouktar Lugga) ថ្លែង​ថា ការ​បោស​សម្អាត​ភូមិនេះ​ ត្រូវ​តែ​ចាប់​ផ្តើម​ភ្លាមៗ បើពុំ​ដូច្នេះ​ទេ វា​នឹង​ត្រូវ​រង់​ចាំ​រហូតដល់​ឆ្នាំ​ក្រោយ។
«វាជា​ការ​បំផ្លិច​បំផ្លាញ​ខាង​ចិត្ត​សាស្ត្រ។ យើង​ឃើញ​មាន​កុមារ​ចំនួន​ពីរពាន់​នាក់ នៅក្នុង​ភូមិ បេហ្គេហ្គា ដែល​ស្ថិត​ក្នុង​សភាព​គ្រោះ​ថ្នាក់​យ៉ាង​ពិត​ប្រាកដ​។ យើងទទួលបាន​ការហៅ​យ៉ាង​ច្រើន​។​ មនុស្ស​ទាំងឡាយ​ចង់​ដឹងថាតើ​មាន​អ្វី​ ដែល​នឹងកើត​ឡើង​ចំពោះ​កូន​ៗ​របស់​ពួកគេ។ ខ្ញុំ​មិន​ចង់​សូម្បីតែ​គិត​ថា វាមិន​អាច​កើត​ឡើង​មុន​រដូវ​ភ្លៀង​ឆ្នាំ​ក្រោយ»។
ជាតិ​សំណរ​នេះចេញ​មក​ពី​ធូលី ដែល​បង្ហូរ​ចេញ​មក​ពី​ការជីក​រុករក​រ៉ែ​មាសតូចតាច​មួយ​នៅ​ក្នុង​តំបន់​នេះ។ កុមារ​ជាង​៤០០​នាក់​ បានស្លាប់​ដោយ​សារ​ជាតិ​ពុលពី​សំណរ​ ចាប់​តាំង​ពី​ឆ្នាំ​២០១០ ហើយ​មាន​កុមារ​ជា​ច្រើន​ពាន់​នាក់​ផ្សេងទៀត កំពុង​ធ្លាក់​ខ្លួនឈឺ។
ភូមិ​ជា​ច្រើន​ ត្រូវ​បាន​បោសសម្អាត​។ កាល​ពី​ខែ​ឧសភា រដ្ឋាភិបាល​នីហ្សីរីយ៉ា បាន​សន្យា​ផ្តល់​ទឹក​ប្រាក់​ជាង​៤លាន​ដុល្លារសម្រាប់​ភូមិ​បេហ្គេហ្គា។ ប៉ុន្តែ​ គ្មាន​ថវិការណាមួយ ត្រូវ​បាន​ផ្តល់​ឲ្យ​នោះ​ទេ។
ក្រុម​សកម្ម​ជន​កំពុង​ស្នើឲ្យប្រជា​ពលរដ្ឋ ទទូច​សុំ​ដល់​លោក​ប្រធានាធិបតី ឲ្យ​ផ្តល់​មូលនិធិ​នោះ តាម​រយៈការ​ធ្វើ​អត្ថាធិប្បាយនៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ ពួកគេ​ក៏​ចង់​ឲ្យ​ប្រជា​ពលរដ្ឋចុះ​ហត្ថលេខា​លើ​ញ្ញតិ្ត​នៅ​លើ​បណ្តាញ​អ៊ីនធឺណែត និង​ផ្សព្វផ្សាយ​ការ​អំពាវនាវ​សុំមូលនិធិ​តាមរយៈគេ​ហរទំព័រ SaveBagega៕
XS
SM
MD
LG