ផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ីរយៈពេល១០០០ពាន់ថ្ងៃទៅលើគ្រួសារអ៊ុយក្រែន
ថ្ងៃទី១៩ ខែវិច្ឆិកា គឺជាគម្រប់ថ្ងៃទី ១០០០ នៃការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន។ ចំនួនអ្នកស្លាប់កើនឡើង ស៊ីរ៉ែននៃការវាយឆ្មក់តាមអាកាស និងការផ្ទុះបានក្លាយជាព្រឹត្តិការណ៍ដ៏សោកសៅសម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់ រួមទាំងអ្នករស់នៅទីក្រុង Kyiv លោក Oleh Reshetnyak អាយុ ៣២ ឆ្នាំ និងមនុស្សជាទីស្រឡាញ់របស់លោកផងដែរ។ អ្នកស្រី Anna Kosstutschenko បានជួបជាមួយនឹងគ្រួសារនេះ ខណៈពួកគេរំឭកពីរបៀបដែលសង្រ្គាមជិតបីឆ្នាំបានផ្លាស់ប្តូរជីវិតរបស់ពួកគេ ហើយបានរាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖